ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាពពេលរាត្រីទី២ នៃព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ

ចែករំលែក៖

ភ្នំពេញៈ នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃអុំទូកទី២ ដែលមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកពីគ្រប់ទិសទី បានដើរកំសាន្តក្នុងទីក្រុងភ្នំពេញ ជាពិសេសមុខព្រះបរមរាជវាំង និងកន្លែងកម្សាន្តសំខាន់ៗជាច្រើនទៀតក្នុងបរិយាកាសរីករាយក្រៃលែង។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ ហើយនៅរាត្រីថ្ងៃទី២នេះ គឺមានអុចកាំជ្រួច​ បណ្ដែតប្រទីប​ ការតាំងពិពណ៌​ ការប្រគុំតន្ត្រី​ ជាពិសេសនៅរាត្រីនេះគឺមានព្រះរាជពិធីអកអំបុក និងសំពះព្រះខែផងដែរ។

សូមបងប្អូនប្រជាពរដ្ឋអញ្ជើញមកកំសាន្តនៅរាត្រីទី២ នឹងបន្តនៅថ្ងៃស្អែក១ថ្ងៃទៀត៕


ចែករំលែក៖