ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងចិត្តស្រាល! ទំនាស់ពាក្យសម្ដីបន្តិចបន្តួចទាញកាំបិតកាប់ក្បាលហូរឈាមស្រោចខ្លួន នគរបាលក្របួចដាក់ខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់ កម្លាំងនគរបាលស្រុកវាលវែងឃាត់ចាប់ក្រៀកដាក់ខ្នោះបុរសម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់កូនចុងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយទំនាស់ ពាក្យសម្ដីគ្នាបន្តិចបន្តួចនៅក្នុងគ្រួសារ ។

ហេតុការណ៍ហិង្សាដោយចេតនាខាងលើបានកើតឡើងនៅវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

បើយោងតាមរបាយការណ៍នគរបាលស្រុកវាលវែង ជនសង្ស័យដៃដល់ជាឪពុកចុងឈ្មោះ ជឹម ភារម្យ អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ចំណែកជនរងរបួសជាកូនស្រីចុងឈ្មោះ ប៊ិន ជិន អាយុ ២៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

របាយការណ៍នគរបាលដដែលបន្តទៀតថា មូលហេតុទំនាសពាក្យសម្ដីក្នុងគ្រួសារក៏ឈានដល់បង្ហូរឈាមបែបនេះ ក្រោយធ្វើសកម្មភាពជនសង្ស័យបានរត់គេចចូលព្រៃបាត់ លុះល្ងាចថ្ងៃដដែលចូលមកផ្ទះវិញក៍ត្រូវសមត្តកិច្ចក្របួចជាប់ ដើម្បីនាំយកមកបន្តនីតិវិធី ៕ បុឹម ពិន


ចែករំលែក៖