ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីកាំកុងត្រូលខេត្តឧត្ដរមានជ័យ ចុះពិនិត្យម្ហូបអាហារនិង ផ្សព្វផ្សាយអប់រំអំពី សុវត្ថិភាពចំណីអាហារ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្រ្តីកាំកុងត្រូលខេត្ដឧត្ដរមានជ័យ បានសហការ ជាមួយមន្ទីរ និងអាជ្ញាធរមូនដ្ឋាន នៅផ្សារទួលស្វាយ ភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានចុះមកត្រួតពិនិត្យនៅផ្សារ ដើម្បីស្វែងរក នូវទំនិញខូចគុណភាព ដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ម្ហូបអាហារមួយចំនួន និងត្រួតពិត្យទំនិញវេចខ្ចប់ស្រេច នៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។

ជាក់ស្ដែងមន្ដ្រីកាំកុងត្រូល បានរកឃើញទឹកដោះគោកូនក្មេងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន៣០ដបតូច យកមករក្សាទុក និង កម្ទេចចោលពេលក្រោយ ។

បន្ទាប់មក មន្ដ្រីកាំកុងត្រូល បានការផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដល់អ្នកលក់ ក៏ដូចអ្នកប្រើប្រាស់ ឲ្យមានការយល់ដឹងបន្ថែមទៀត ៕ ប៉ែន នួន


ចែករំលែក៖