ព័ត៌មានទាន់ហេតុការណ៍៖

រយះពេល១ខែ ចោរលួចដោះកញ្ចក់ទ្វារផ្ទះនៅប្លុកផ្ទះល្វែង «គឹម ប៉ូ ស្នោរ » ៤លើក ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភ

ចែករំលែក៖

ភ្នំពេញ៖ តែក្នុងរយៈពេល១ខែប៉ុណ្ណោះក្រុមចោរបាន ធ្វើសកម្មភាពដោះកញ្ចក់ទ្វារផ្ទះលួចទ្រព្យសម្បត្តិ ចំនួន៤លើក ដែលជាហេតុធ្វើឲ្យអ្នកទិញផ្ទះល្វែង «គឹម ប៉ូស្នោរ » មានការខកចិត្តយ៉ាងខ្លាំង ហើយក៏មានព្រួយបារម្ភខ្លាំងណាស់ដែរ និងបានបន្ទោសថា ម្ចាស់ក្រុមហ៊ុនផ្ទះល្វែងខាងលើធ្វើទ្វារផ្ទះគ្មាន គុណភាពនិងស្តង់ដារត្រឹមត្រូវថែមទៀតផង ។

ផ្ទះល្វែងខាងលើមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវបេតុង ក្នុងភូមិស្នោរខាងលិច សង្កាត់ស្នោរ ខណ្ឌកំបូលហើយកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីចោរគាស់ផ្ទះថ្មីមួយទៀតបានកើតឡើង ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើនោះឈ្មោះ ពេជ្រ ធីម ភេទប្រុស អាយុ៣៣ឆ្នាំ និងត្រូវក្រុមចោរដោះកញ្ចក់ទ្វារផ្ទះខាងក្រោយចូលទៅលួចយកអស់ម៉ូតូ១គ្រឿងម៉ាកZoomer-x១និង គ្រឿងអលង្ការមួយចំនួន រួមទាំងប្រាក់រៀលនិងលុយដុល្លារសរុបជាង១ពាន់ដុល្លារទៀតរួចបានគេចខ្លួនបាត់ដោយសុវត្ថិភាព ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុម្ចាស់ផ្ទះបានទុកម៉ូតូនិងកាបូបលុយព្រមទាំងគ្រឿងអលង្ការនៅក្នុងផ្ទះជាន់ខាងក្រោម បន្ទាប់មកបានឡើងទៅដេកនៅជាន់ខាងលើ ។ ក្រោយមកមានបុរសម្នាក់ដែលមានទីលំនៅទល់មុខគ្នានោះដែលកន្លងមកផ្ទះគាត់ធ្លាប់ត្រូវបានចោរគាស់យកទ្រព្យសម្បត្តិដែរនោះ បានខលដាស់ប្រាប់ថាមានឮសម្លេងម៉ូតូជិះចេញ ។ ខណៈនោះម្ចាស់ផ្ទះបានក្រោកមើលឃើញទ្វារក្រោយរបើកដោយសារចោរគាស់បន្ទាប់មកគាត់បានចូលទៅមើលក្នុងផ្ទះស្រាប់តែបាត់ទ្រព្យសម្បត្តិខាងលើអស់ទើបមានការភ្ញាក់ផ្អើលនិងប្ដងនគរបាលឲ្យជួយអន្តរាគមន៍ភ្លាមៗទាំងយប់តែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖