ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាមន្ត្រីនគរបាលពាក់សក្តិ៤ម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តលឿនជ្រុលទៅបុករទេះ​លក់មីឆា និងស៊ុប​ជះទឹកស៊ុបលើ​ ២នាក់ម្តាយកូន​របួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖​ បុរសជាមន្ត្រីនគរបាលពាក់ស័ក្ក៤ម្នាក់ទំនងជា​ស្រវឹងស្រា​បានបើករថយន្តស៊េរីទំនើបលឿនជ្រុលទៅបុករទេះ​លក់មីឆា និងស៊ុប​ ពេញទំហឹង​ បណ្តាលឱ្យជះទឹកស៊ុបលើស្ត្រី​ ២នាក់ម្តាយកូន​ ​ររងរបួសធ្ងន់និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាល​ពី​ម៉ោង០៩និង៤០នាទីយប់ថ្ងៃទី២១ ខែ​វិច្ចិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងនិងផ្លូវលេខ១០៤​ ក្បែផ្សាររាត្រី​ ស្ថិតក្នុងសង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុននិងកើតហេតុគេឃើញរថយន្ត​ មួយគ្រឿងម៉ាកឡិចសុីសRX330ពណ៌ខ្មៅ​ពាក់ស្លាកលេខភ្នំពេញ​2BD-9411​ បើកបបើកបរដោយបុរសម្នាក់ដែលគេដឹង​ ជាមន្ត្រី​នគរបាលពាក់ស័ក៤​ ​ ធ្វើដំណើរតាមដងផ្លូវព្រះស៊ីសុវត្ថិក្នុង​ ទិស​ដៅ​ពី​ជើង​ទៅត្បូង​ ខខណៈមកដល់ត្រង់ចំណុចកើតហេតុបានរេចង្កូត ទៅបុករទេះម៉ូតូលក់មីឆានឹងស៊ុបមួយគ្រឿង​ដែលបើកបរដោយស្ត្រីម្នាក់​ រួមដំណើរជាមួយកូនស្រីម្នាក់ទៀត​ ក្នុងទិសដៅ​បញ្ច្រាស​គ្នាបណ្ដាលឲ្យ​ជះទឹកស៊ុបទៅលើ​ស្ត្រីជាម្ដាយរងរបួសធ្ងន់ និងកូនស្រីរបួសស្រាល​ ហើយអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ។

បន្ទាប់ពីកើតហតុ​ តំណាងភាគីទាំងសងខាងសុទ្ធតែកងកម្លាំងដូចគ្នាចុះមកអន្តរាគមន៍​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ​ ដោយម្ខាងៗអាងខ្សែររៀងៗខ្លួននិងប្រកែកគ្នាយកតែត្រូវ ទោះបីសមត្ថកិច្ចជំនាញព្យាយាមឲ្យគាគី​ទាំង២សម្របសម្រួលគ្នាអស់រយះពេលជាង​១ម៉ោងនៅតែមិនអាចត្រូវគ្នា​ ទីបំផុតសមត្ថកិច្ច​ ជំនាញចុះមកវាសវែងយករថយន្តបង្ក និង​រទេះលក់មីឆា​ ទៅរក្ផ្គទៅរក្សាទុកនៅការិយាល័យចរាចរក​ រាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅ​ពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖