ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនយីឌុបបើកបុកគូទរថយន្តដឹកឥដ្ឋ រងខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តបែនមួយគ្រឿងបើកលឿនជ្រុលហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តដឹកឥដ្ឋ បណ្តាលឲ្យខ្ទេចមុខខ្លួនឯង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ កែងផ្លូវបេតុងចូលភូមិសាមគ្គី ស្ថិតត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកនីសាន់ បែន ប្រភេទយីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-3945 បើកល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចខាងលើ ហ្វ្រាំងមិនសុី ក៏ជ្រុលទៅបុកណពីក្រោយរថយន្តដឹកឥដ្ឋ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8100 បណ្តាលឲ្យរងខូចខាតខ្ទេចមុខខ្លួនឯង ដាច់ចង្កូត រថយន្តដឹកឥដ្ឋ កោងវៀចឈ្នាក់ក្រោយ ។

ក្រោយកើតហេតុ ខណៈដែលមិនបង្កគ្រោះថ្នាក់ដល់មនុស្ស សមត្ថកិច្ចយករថយន្តទាំង២គ្រឿងទៅដាក់គៀនខាង ជៀសវាងកកស្ទះចរាចរណ៍ ហើយភាគីសងខាងសុំសម្របសម្រួលគ្នា ដោយភាគីរថយន្តបែន ជួយចេញថ្លៃខូចខាត រថយន្តដឹកឥដ្ឋដើម្បីបញ្ចប់រឿងនៅកន្លែង ៕ សុខាសែនជ័យ


ចែករំលែក៖