ព័ត៌មានទាន់ហេតុការណ៍៖

បុរសព្រៃផ្សៃ អារ.កកម្មការិនីម្នាក់សម្លាប់ទាំងព្រឹក ក្នុងចំណោមហ្វូងមនុស្ស តែមិនអាចជួយទាន់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មការិនីម្នាក់ ដែលបម្រើការក្នុងរោងចក្រ «TY» ត្រូវបុរសម្នាក់ លបលួចចាប់អារ.កសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ ស្ថិតក្នុង ភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 6 ព្រឹក ថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ 2019។

នារីរងគ្រោះមានឈ្មោះ ឃឹម ភីសា អាយុ 25ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បម្រើការក្នុងរោងចក្រខាងលើ មានតួនាទីជា «QC» , ចំណែកបុរសជាជនដៃដល់ កំពុងរត់គេចខ្លួន។

បន្តិចមក សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ, ហើយពេលនេះកំពុងដុតដៃដុតជើង ស្វែងរកឃាតកយកមកផ្ដន្ទាទោសតាមច្បាប់។

ករណីនេះ ប្រភពខ្លះបានបង្ហើបឱ្យដឹងថា សង្ស័យជាផ្ដើមចេញពីភ្លើងប្រច័ណ្ឌ ៕


ចែករំលែក៖