ព័ត៌មានទាន់ហេតុការណ៍៖

អារ.កប្លន់យកម៉ូតូដោយសុវត្ថិភាព ខណ:ឌុបម៉ូយចំចោរដៃឆៅ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់មានមុខរបររត់ម៉ូតូឌុប ចំថ្ងៃសយឌុបចំចោរដៃឆើត អារ.កយកម៉ូតូទៅបាត់ស្រមោលដោយ សុវត្ថិភាព ម្ចាស់ម៉ូតូសល់តែដង្ហើមចង្រឹតមានសង្ឃឹមតិច ធ្វើឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋ នៅជិតខាង និងសមត្ថិច្ច ក្រោយមកសមត្ថកិច្ចខលរករថយន្តសង្គ្រោះបន្ទាន់ ដឹកមកមន្ទីរពេទ្យខេត្តភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៦,០០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចត្រពាំងបើត ក្នុងភូមិសាមខួយ ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

ប្រភពនៅកន្លែងកើតហេតុសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា: មុនពេលកើតហេតុ គាត់ឃើញម៉ូតូឌុបគ្នាមកដល់ចំណុចខាងលើ បានបង្អង់ល្បឿន ព្រោះផ្លូវមានខ្សាច់រអិលខ្លាចដួល ទើបចោរមានឱកាស ធ្វើសកម្មភាព ទាញកាំបិតបុ័ងតោអារ.ក ជនរងគ្រោះ ក៏បានប្រតាយប្រតប់គ្នារើបំរាស់ រួចរត់រកគេឲ្យជួយទាំងឈាមហូរស្រោចខ្លួន ពេលនោះ ជនដៃដល់ក៏បានលើកម៉ូតូឡើង ជីះរត់គេចខ្លួនបាត់ស្រមោល បន្សល់តែជនរងគ្រោះ ឃើញហេតុការដូច្នេះគាត់បានស្រែកហៅរត់រកគេឯងជួយ ក្រោយមកទើបឃើញ សមត្ថកិច្ចនគបាល ស្រុកចុះជួយអន្តរាគមន៍ និងរករថយន្តដឹកជន រងគ្រោះ ទៅសង្រោះបន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្ត។

លោក ទេស លាប អធិការស្រុកសេសាន បានឲ្យដឹងនៅថ្ងៃទី២២ខែវិច្ឆិកាថា ជនរងគ្រោះឈ្មោះ ស៊ុន ពេជ្រ (ហៅតុល) ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មកដល់ចំណុចខាងលើជនសង្ស័យបានធ្វើ សកម្មភាពប្រើកាំបិតបុ័ងតោ អារ.ក ជនរងគ្រោះ បម្រុងសម្លាប់ដោយ មានការរើបម្រាស់ ប្រតាយប្រតប់គ្នា ទើបរួចផុតពីសេចក្តីស្លាប់ ព្រោះនៅទីនោះ នៅមិនឆ្ងាយពីផ្ទះពលរដ្ឋប៉ុន្មានទេ។

លោកបន្តថា ក្រោយពេលកើតហេតុភ្លាមៗនោះ លោកក៏បានហៅរថយន្តសង្រោះបន្ទាន់ដឹក ជនរងគ្រោះមកមន្ទីរពេទ្យបង្អែកខេត្ត ក្រុមគ្រូពេទ្យបានខិតខំដុតដៃ ដុតជើង ជួយសង្រោះរួចផុត ពីក្តីស្លាប់ហើយ ចំណែកម៉ូតូឌ្រីមសង់ ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅត្រូវបានចោរនោះកាច់ស្លាកលេខចោល បំបាត់ភស្តុតាងហើយ។

លោកបញ្ចាក់ទៀតថា ភ្លាមៗលោកក៏បានបញ្ជាកម្លាំងតាមរក និងខលស្ទាក់រាយការណ៍ សមត្ថកិច្ចកងរាជអាវុធតាមកោលដៅ និងអធិការក្រុង ស្រុក ដើម្បីសុំគិច្ចសហការជួយអន្តរាគមន៍ ស្ទាក់ចាប់ជនសង្ស័យតាមភិនភាគ ដូចដែលប្រភពបាននៅកន្លែងកើតហេតុខាងលើ និងកោលដៅចោរប្លន់នោះបានចេញទៅ ។

លោកបន្តថាក្រោយមកឃើញតម្រុយជនសង្ស័យខាងលើ ទៅដល់ទឹកដីស្រុកសៀមបូក អធិការស្រុកសៀមបូក និងកងរាជអាវុធហត្ថស្រុក សហការគ្នាដេញចាប់ តែក្រោយមកជនសង្ស័នោះបានផ្តួលម៉ូតូចោលរត់ចូលព្រៃបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ រុករកជនសង្ស័យនោះមកដាក់ទោសតាមច្បាប់ឲ្យខានតែបាន ៕ មាស សុផាត


ចែករំលែក៖