ខេត្តឧត្ដរមានជ័យ៖ នារីម្នាក់តូចចិត្តខឹងឪពុក ម្ដាយ ស្ដីបន្ទោសសម្រេចចិត្ត លេបថ្នាំពុលសម្លាប់ខ្លួន ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះឈ្មោះ តាក់ ម៉ារី ភេទ ស្រី អាយុ ២២ ឆ្នាំ ទីលំនៅភូមិគោកវត្ត ឃុំចុងកាល់ស្រុកចុងកាល់ ខេត្តឧត្ដមានជ័យ ។
សមត្ថកិច្ចបន្តថា នារីខាងលើ បានខឹង ឪពុកស្តីបន្ទោសមិនជួយជញ្ជូនស្រូវកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ឆិកា ក៏បានលេបថ្នាំ កណ្តុរ សម្លាប់ខ្លួននៅនឹងផ្ទះ តែពុំទាន់ស្លាប់ ។ ពេលនោះឪពុកឃើញកូនបែកពពុះមាត់នៅលើផ្ទះ ក៏បានយកកូនទៅមណ្ឌលសុខភាពស្រុកចុងកាល់ រួចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ។
រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នារីរូបនេះ បានស្លាប់នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ។ ក្រុមគ្រួរសារបានយកផ្ទះវិញ ដើម្បី ធ្វើបុណ្យទៅតាមប្រពៃណី ៕ ប៉ែន នួន