ខេត្តព្រះសីហនុ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង២នាក់ទៀតរងរបួសស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដី បុកប៉ះជាមួយម៉ូតូ២គ្រឿង វេលាម៉ោង៥រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ខាងមុខតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយ រថយន្ត ០១ គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A.4166 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយ ម៉ូតូ ទី១ ម៉ាក WAVE ពណ៌ ស គ្មានស្លាក លេខ បើកបរដោយឈ្មោះ គឹមលេង គីមស្រេងភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តកំពង់ចាម មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរ ម្នាក់ឈ្មោះ ឈិន ចិន្តាភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ ខេត្តកណ្ដាលមុខរបរកម្មកររោងចក្រ ទិសដៅស្របគ្នា ពីលិចទៅកើតបណ្តាលឲ្យអ្នកជិះម៉ូតូទី១ ស្លាប់ទាំង២នាក់ រួចបានទៅបុកប៉ះម៉តូទី២ ម៉ាកហុងដាឌ្រីម ស្លាកលេខ ព្រះសីហនុ -9052ជិះគ្នា២នាក់ (ប្រុស)បណ្តាលឲ្យអ្នកជិះម៉ូតូទី២រងរបួសស្រាល។
ក្រោយកើតហេតុអ្នកបើកបររថយន្ត HYUNDAI បានចុះរត់គេចខ្លួនបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
ចំណែកវត្ថុតាងរថយន្ត និងម៉ូតូ2សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ