ព័ត៌មានទាន់ហេតុការណ៍៖

មួយយប់ចោរកាត់សោយកម៉ូតូអស់ពីរគ្រឿងដោយសុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មូ៉តូពីរគ្រឿងដែលម្ចាស់ចាក់សោទុកក្នុងផ្ទះបាយ ត្រូវចោរកាត់សោយកទៅដោយសុវត្ថិភាព គ្មានរំខានសមត្ថកិច្ចបន្តិចណាឡើយ ។ ចុងក្រោយម្ចាសម៉ូតូបានត្រឹមរាយការណ៍ជូនសមត្ថកិច្ចែលចុះមកធ្វើកំណត់ហេតុតែប៉ុណ្ណោះ ចំណែកម៉ូតូមិនដឹងជាអស់លោកចោរយកទៅដល់ណានោះទេ ។

ករណីចោរកាត់សោយកម៉ូតូនេះកើតឡើងកាលពីយប់ថ្ងៃសុក្រ ១១រោច ខែ កក្តិក ឆ្នាំ កុរ ឯកស័ក ព​.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុច នៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ម្ចាស់ផ្ទះឈ្មោះ មុយ ព្រឿង ប្រុស អាយុ ៤៩ឆ្នាំ នៅភូមិឃុំខាងលើ ។

ប្រភពពីមន្ត្រីអាវុធហត្ថបានឲ្យដឹងថា មាកករណីចោរកាត់សោរផ្ទះបាយយកម៉ូតូអស់ចំនួន២គ្រឿងនៅចំណុចខាងលើសុទ្ឋតែជាប្រភេទម៉ូតូសង់ ។ ប្រភពបន្តថា ម៉ូតូដែលក្រុមចោរលួចយកទៅរួមមាន១/ម៉ូតូម៉ាកហុងដា សេ ១២៥សេរីឆ្នាំ ២០១៧ ពណ៏ខ្មៅ ស្លាកលេខ 1T9956 កំពង់ស្ពឺ ២/ម៉ាកហុងដា C ១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៣ ស្លាកលេខ 1G ៩៩០៤ កំពង់ស្ពឺ ។

បើតាមម្ចាស់ផ្ទះរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលបាត់កូនចៅរបស់គាត់បានរៀបចំទុកដាក់ម៉ូតូ នៅក្នុងផ្ទះបាយដូចសព្វដងយ៉ាងត្រឹមត្រូវដោយបានចាក់សោពីក្រៅទៀតផង ។ ម្ចាស់ផ្ទះបានបញ្ជាក់ថា”មិនដឹងជាក្រុមចោរធ្វើសកម្មភាពនៅពេលណានោះទេ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេកមកឃើញទ្វារ បើកក៏រត់ទៅមើលស្រាប់តែបាត់ម៉ូតូអស់តែម្តង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋបានបញ្ជាក់ផងដែរថា ករណីនេះជំនាញកំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យយកមកផន្ទាទោសតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖