ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលខណ្ឌចំការមនបើកយុទ្ធនាការចុះធ្វើអនាម័យបរិស្ថានប្រមូលសំរាមតាមដងផ្លូវ១០៥ និងប្រឡាយបឹងត្របែក

ចែករំលែក៖

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា បានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌចំការមន មានារចូលរួមពីក្តុមយុវជនកាកបាទក្រហម ក្រុមកាយរិទ្ឋិ បានបើកយុទ្ធនាការក្នុងការចុះធ្វើអនាម័យ បរិស្ថាន ដោយចុះប្រម៉ែប្រមូលសំរាមនៅតាមដងផ្លូវ១០៥ និងប្រឡាយបឹងត្របែក ដើម្បីលៃលកធ្វើយ៉ាងណាឲ្យសោភ័ណភាពប្រឡាយមានអនាម័យ បរិស្ថានល្អប្រសើរ ពោលគឺមានផាសុខភាពផងដែរ។

លោកអភិបាលខណ្ឌថា ចំពោះការងារចុះធ្វើអនាម័យ បរិស្ថាន ដោយដើរប្រម៉ែប្រមូលសំរាម និងកាកសំណល់នៅតាមដងផ្លូវ និងប្រឡាយនេះ មិនថាយប់ឬថ្ងៃនោះទេ ហើយជាកត្តាសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាកកស្ទះសំរាមកុំឲ្យថង់ ឬប្រអប់ផ្លាស្ទីកហោះហើយលើអ្នកធ្វើដំណើរតាមដងផ្លូវ និងធ្លាក់ចូលក្នុងប្រឡាយជាដើម ។

ដូចនេះដើម្បីឲ្យតាមដងផ្លូវឲ្យកាន់តែមានអនាម័យបរិស្ថាននិងសោភណ្ឌភាពល្អប្រសើរសូមបងប្អូនប្រជាជនទូទៅដែលធ្វើដំណើរតាមដងផ្លូវនានា សូមចូលរួមអនុវត្តន៍ឲ្យបានផុលផុសគ្រប់ៗគ្នាជាមួយខាងអាជ្ញាធរខណ្ឌ ដើម្បីសុខភាពយើងទាំងអស់គ្នា ដើម្បីទីក្រុងស្អាត បរិស្ថានល្អ ទេសចរណ៍ប្រពៃ ។

លោក ថេង សុថុល បញ្ជាក់ថា ការងារនេះអាជ្ញាធរខណ្ឌ សង្កាត់ និងបន្តចុះធ្វើជាប្រចាំរាងរាល់ថ្ងៃឲ្យដូចភ្លៀងរលឹមមិនថាថ្ងៃឬយប់នោះទេ តួយ៉ាងដូចព្រឹកនេះ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ។

លោក ថេង សុថុល បានលើកឡើងទៀតថា បើចង់បានមានអនាម័យ និងបរិស្ថានល្អប្រសើរនៅក្នុងមូលដ្ឋាននាភូមិសង្កាត់យើងនីមួយៗនោះហើយបងប្អូនមានសុខភាពល្អ និងទីក្រុងមានផាសុខភាព និងសោភ័ណ្ឌភាពនោះ ដ៏រាបណាយើងគ្រប់ៗគ្នារួមទាំងមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាននិងបងប្អូនប្រជាជនទូទៅ រួមដៃគ្នាសហការណ៍គ្នាជាមួយគ្នាយ៉ាងផុលផុសទើបនៅក្នុងមូលដ្ឋានយើង ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ។

ជាមួយគ្នានេះអភិបាលខណ្ឌចំការមន លោក ថេង សុថុល ក៏បានសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅនិងបងប្អូនអាជីវករ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមបោសសម្អាតធ្វើអនាម័យ បរិស្ថានដើម្បីទីក្រុងយើងឲ្យកាន់តែល្អប្រសើរមានផាសុខភាពផងដែរ ពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា ៕ ស រស្មី


ចែករំលែក៖