ឥណ្ឌូនេស៊ី៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន DMDI បានដឹកនាំគណៈ ប្រតិភូកម្ពុជា ចូលរួម សិក្ខាសាលា នៅទីក្រុងទីក្រុងហ្សាកាតាសាធារណរដ្ឋឥណ្ឌូនេសុី ស្តីពីការ លើកកម្ពស់វិនិយោគសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញ ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ បានស្នើឲ្យមហាមិត្ដឥណ្ឌូនេស៊ី ជួយលើកកម្ពស់វិស័យសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈកៀងគរអ្នកមានទ្រព្យធន់ច្រើន និងអ្នកមានធនធានច្រើនពិធីនេះបានប្រព្រឹត្ដទៅកាលពី រសៀលថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៩ ។
ពិធីនេះរៀបចំឡើងនៅសណ្ឋាគារ ស៊ុលតង់ សេណាយ៉ាន់( Sultan Hotel sena yan) ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានសមា ជិកចូលរួមមកពី២៣ ប្រទេស ក្រោមប្រធានបទការ លើកកម្ពស់វិនិយោគសេដ្ឋកិច្ចតាមប្រព័ន្ធអនឡាញ សិក្ខាសាលានេះផងដែរធ្វើឡើងមុននឹង សន្និសីទពិភពម៉ាឡាយូ ពិភពឥស្លាមDMDI ដែល នឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃដដែលនេះ ។
ក្នុងឱកាសថ្លែងសុន្ទរកថា លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា៖ បងប្អូនខ្មែរឥស្លាម មានដើមកំនើតមកពី ចំប៉ា ក្រោយមកមានការបែកបាក់ ទៅរស់នៅ ដល់តំបន់ អាចេស ប្រទេសឥណ្ឌូនេសុី ថៃ ម៉ាឡេស៊ី និងព្រុយណេ ជាដើម ។ ចំពោះបងប្អូនខ្មែរឥស្លាមនៅកម្ពុជា បានរស់នៅជាអន្តោប្រវេសន៍ជាង២០០ ឆ្នាំ។ ក្រោយពីទទួលបានឯករាជ្យ ពីបារាំង ព្រះបរមរតនៈកោដ សម្ដេចព្រះបាទនរោត្តម សីហនុ បានបញ្ជូលបងប្អូនឥស្លាមទាំងអស់អោយទទួលបានសញ្ជាតិកម្ពុជា រហូតដល់សព្វថ្ងៃ ប្រទេសកម្ពុជា មានប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ ៩៣ ភាគរយ ។ ក្រោយពីទទួល បានឯករាជ្យពីបារាំងហើយ ជាអកុសល របបសេនាប្រមុខ លន់ ណុល ចូល មកដល់ ធ្វើឲ្យកម្ពុជាបែកបាក់រងការខ្ទេចខ្ទាំ គ្រាប់បែកបានទម្លាក់ជាង ៣លានតោន មកលើទឹកដីកម្ពុជា មិនយូប៉ុន្មាន របប ពល់ ពត បានកាប់សំលាប់ប្រជជនកម្ពុជាប្រមាណជាង ៣ លាននាក់ ក្នុងនោះក៏មានបងប្អូនខ្មែរឥស្លាមប្រមាណ ៣០ មុឺននាក់ផងដែរ លុះក្រោយឆ្នាំ ១៩៧៩ កងកម្លាំងរដ្ឋាភិបាល បានដណ្ដើមជ័យជម្នះ និងគ្រប់គ្រងប្រទេសរហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដ៏ខ្ចេចខ្ទាំនេះពីបាតដៃទទេ រហូតមានការអភិវឌ្ឍ និងរីកចំរើនដល់បច្ចុប្បន្ន។
លោក អូស្មាន ហាស្សាន់ ទេសរដ្ថមន្រ្តី បានមានប្រសាសន៍បន្តរទៀតថា៖ សេដ្ឋកិច្ចកម្ពុជា មានកំណើនជាង ៧ ភាគរយ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ កម្ពុជាបច្ចុប្បន្ន កំពុងបើកចំហរ និងសម្រួលដល់វិនិយោគិន អោយចូលបើកក្រុមហ៊ុនរកស៊ីនៅកម្ពុជា លើសពីនេះ រដ្ឋាភិបាលកម្ពុុជាបានបើកផ្លូវឱ្យមាន ឧស្សាហកម្ម Halal ដែលជាឪកាសថ្មីមួយទៀត សំរាប់បងប្អូន ធុរជនពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជា ផងដែរ។ ប្រទេសកម្ពុជា ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ តែមិនមានបញ្ហាសម្រាប់បងប្អូនខ្មែរឥស្លាមក្នុងការប្រតិបិត្តតាមសាសនារបស់ខ្លួនឡើយ ផ្ទុយទៅវិញ សហគមន៍ឥស្លាមនៅកម្ពុជា ទទួលបានសុខុមាលភាព ស្ថេរភាព និងការរីកចំរើន ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ លោក ទេសរដ្ឋមន្ត្រី ក៏បានស្នើសុំ ប្រធាន DMDI ចូលរួមឧបត្ថម្ភគាំទ្រ ជាបច្ចេកទេស ដល់ឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ ៕ សំរិត