ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បងប្អូនបើកម៉ូតូឌុបគ្នាបុកដើមកាស្យាបណ្ដាលឲ្យបងស្លាប់ ចំណែកប្អូនរងរបួស

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជន២នាក់បងប្អូនបើកម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូង ទៅជើងមិនប្រយ័ត្ន បណ្ដាលឲ្យធ្លាក់ផ្លូវបុកដើមកាស្យា បងស្លាប់ ចំណែកប្អូនរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ បានកើតឡើងនៅ វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមដងផ្លូវក្រាលកៅស៊ូកូនគោលនៅភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូជនរងគ្រោះ ម៉ាកហុងដា C១២៥ សេរី ០៧ ឡើងតែម ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១m ២៤៣៨ បើកបរ ដោយឈ្មោះ សឿម សាក់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិគីរីមនន្ទ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ស្លាប់) ឌុបប្អូនប្រុស ពីក្រោយ ឈ្មោះសឿម ម៉ៅ អាយុ១៧ឆ្នាំ រស់នៅភូមិ សាលាខាងលិច ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (របួសស្រាល) ។ មូលហេតុ បើកបរម៉ូតូធ្លាក់ខុសផ្លូវ បុកនឹងដើមកាស្យាតែម្ដង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុក និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖