ភ្នំពេញ៖ បុរសម្នាក់សង្ស័យប្រើ ប្រាស់គ្រឿងញៀនផង បានអុកឡុកក្នុងគ្រួសារដោយបានគំរាមកំហែងឪពុកម្ដាយនិងបម្រុងដុតផ្ទះចោលព្រោះតែខឹងឪពុកម្ដាយហាមឃាត់ មិនឲ្យទៅជួបប្រពន្ធ និងកូនដែលបានលែងលះគ្នាអស់រយៈពេលជាង១ឆ្នាំកន្លងមកហើយនោះ ។
បន្ទាប់មកបានវាយ បំផ្លិចបំផ្លាញទ្រព្យ សម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យរងការខូចខាត មួយចំនួន ព្រមទាំងដុតវាំងនន បង្កការឆាបឆេះបន្តិចទៅហើយ ។ ប៉ុន្តែត្រូវបានកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលបុស្តិ៍ កាកាប២ ព្រមទាំងប្រជាការពារ ភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយរយៈពេលជាង១ម៉ោងទើបចាប់ខ្លួន បុរសនេះបានរួបាន នាំទៅសាកសួរនៅប៉ុស្តិ៍ ។
ហេតុការណ៍នោះបាន កើតឡើងកាលពី វេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសខាងលើ ឈ្មោះជា ទិគា អាយុ២៥ឆ្នាំ មុខរបរជាងសោ និងរត់ម៉ូតូកង់បី មានទីលំនៅក្នុងបុរីព្រីនថោន ភូមិក្បាលដំរី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសនេះ មានប្រពន្ធ និងកូនប្រុសម្នាក់ ប៉ុន្តែបានលែងលះ គ្នាជាង១ឆ្នាំកន្លងមកហើយ ដោយឡែកនៅ ប៉ុន្មានថ្ងៃមុនពេកកើតហេតុបុរសនេះ បានសុំឪពុកម្ដាយទៅលេងប្រពន្ធកូន ប៉ុន្តែឪពុកម្ដាយឃាត់ មិនឲ្យទៅ ។ ទើបបុរសនេះ មួរមៅក្ដៅក្រហាយក្នុងចិត្តរហូតដល់វេលាព្រឹកថ្ងៃកើតហេតុ ក៏បានអុកឡុកគ្រួសាររវាយបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះ និងដុតផ្ទះបណ្ដាលឲ្យឆេះវាំងននបន្តិចទៅ ហើយ ប៉ុន្តែត្រូវបានកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលបុស្តិ៍កាកាប២ ព្រមទាំងប្រជាការពារ ភូមិចេញទៅអន្តរាគមន៍ពន្លត់ទាន់ ហើយរយៈពេលជាង១ម៉ោងទើបចាប់ខ្លួន ព្រោះមិនងាយចូលទៅចាប់ខ្លួនបានភ្លាមៗទេដោយសារតែបុរសនេះកាន់កាបិតក្នុងដៃរួចឡើងទៅសម្ងំក្នុងបន្ទប់ឡៅតឿ ។ លុះក្រោយពេលចាប់ បុរសនេះបាននគរបាលក៏បាននាំទៅសាកសួរនៅប៉ុស្តិ៍ ហើយមិនទាន់ដឹងថា ចាត់ការបែបណានៅ ឡើយទេ ៕ សុខាសែនជ័យ