ព័ត៌មានទាន់ហេតុការណ៍៖

មិនស្រួលខ្លួនរត់ទៅឲ្យនារីម៉ាស្សាកោសខ្យល់មិនទាន់បានកោសផងដាច់ខ្យល់ស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសវ័យចំណាស់ម្នាក់ ខណៈមិនស្រួលខ្លួនបានធ្វើដំណើរ ទៅរកនារីម៉ាស្សាដើម្បីកោសឲ្យតែមិនទាន់បានកោស ផងស្រាប់តែដេកស្លាប់បាត់ទៅហើយ ។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ​ឆ្នាំ២០១៩​ នៅហាងយីហោ​ ដាវី៩៩៩៩​ ផ្ទះលេខ៣៧៥​ ផ្លូវបេតុង​ ភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

សពមានឈ្មោះទេព​ ណែម​ ភេទប្រុស អាយុ៧៤ឆ្នាំ​ មុខរបរជំនួយការភូមិ​ ស្នាក់នៅផ្ទះលេខ៤៥​ ភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ។

តាមប្រពន្ធព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះមិនសូវស្រួលខ្លួនហើយបានទៅរកនារីម៉ាស្សាដើម្បីកោសខ្យល់ឲ្យ ខណៈទៅដល់នារីម៉ាស្សាបានឲ្យទៅដេកក្នុងបន្ទប់ឡៅតឿខាងលើបន្ទាប់មកពេលនារីម៉ាស្សាឡើងទៅ ក៏ឃើញជនរងគ្រោះដេកមិនមាត់កទើបហៅតែមិនភ្ញាក់​ ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះបឋមតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ​ ។

ក្រោយពេលកើតហេតុ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកកោសល្យវិច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរទើបប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ​


ចែករំលែក៖