ព័ត៌មានទាន់ហេតុការណ៍៖

ឃើញក្មេងស្រីម្នាក់ដេកក្នុងការដ្ឋានសំណង់ម្នាក់ឯង លបចូលចាប់រំលោភបានសម្រេច៣ដង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងស្រីម្នាក់ដេកលង់លក់ក្នុងការដ្ឋានសំណងម្នាក់ឯង ត្រូវជនសង្ស័យលបចូលហើយធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចចំនួន៣ដង កាលវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅក្នុងការដ្ឋានសំណង់មួយកន្លែង​ បុរីលឹមឈាងហាក់​ ភូមិក្រាំងដូនទៃ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ហើយគេចខ្លួនបាត់លុះមកដល់វេលាម៉ោង១១និង៣០ព្រឹក ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ជនសង្ស័យឈ្មោះអ៉ិន​ លាស់​ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ អាយុ១៤ឆ្នាំ​ ។

ប្រភពនៅកន្លែងកើតហេតុបា​នឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានដេកម្នាក់ឯងនៅក្នុងការដ្ឋានសំណង់ខាងក្រោយចំណែកបងជីដូនមួយបានដេកខាងមុខ លុះមកដល់វេលាម៉ោងរំលងអធ្រាត្រ ជនសង្ស័យឃើញឱកាសល្អ ក៏លបចូលទៅចាប់គំរាមសម្លាប់ និងរំលោភរហូតបានសម្រេចម្តង។

ប្រភពបន្តថា​ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានចាប់រំលោភបានសម្រេចម្តងទៀត​ រហូតទៀបភ្លឺជនសង្ស័យក៏ចាប់រំលោភបានសម្រេចជាលើកទី៣​ ហើយក៏ចេញទៅបាត់។

សាក្សីបន្តទៀតថា​ រហូតមកដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបជនរងគ្រោះនិយាយដំណើររឿងប្រាប់បងជីមួយ ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖