ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារមនុស្សធម៌ចម្រុះ ជួយឧបត្ថម្ភសម្ភារដល់មន្ទីរពេទ្យ និងចែកគ្រឿងឧបភោគ បិរភោគ ដល់ប្រជាពលរដ្ឋចំនួន១០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រុមការងារមនុស្សធម៌ចម្រុះមាន ព្រះសង្ឃគង់នៅវត្តស្រះត្រាច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ និងក្រុមការងារមនុស្សធម៌ញាតិព្រះធម៌ រួមទាំងអាជ្ញាធរ ចុះចែកសម្ភារដល់មន្ទីរពេទ្យរួមមាន៖ រទេះជនពិការចំនួន២ អ៊ុកស៊ីសែនសង្គ្រោះចំនួន២ គ្រែអ្នកជំងឺចំនួន១ ធុងចម្រុះទឹកសុទ្ធចំនួន១ កង្ហាអគ្គីសនិងអាគុយការពារភ្លើងដាច់ ហើយនិងចែកគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋសម្រាកព្យាបាលជំងឺមានដូចជា៖ មី ទឹកផ្លែឈើចំរុះ ត្រីខ ទឹកបរិសុទ្ធ ខោអនាម័យទារក ស្ករស ទឹកដោះគោ តែអូជិ និងថវិកាក្នុងម្នាក់ៗទទួលបាន១០,០០០រៀល។
លោកគង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រុមការងារមនុស្ស តែងតែសហការគ្នារួមទាំងអាជ្ញាធរជួយដល់ ប្រជាពលរដ្ឋ ពិការ ចាស់ជរា ដែលខ្វះខាត ជួបការលំបាក សិស្សក្រីក្រ ជនអនាថា រួមទាំងជួយឧបត្ថម្ភដល់មន្ទីរពេទ្យ សាលារៀន ដែលសម្ភារ និងគ្រឿងឧបភោគ បរិភោគទាំងនេះ ដែលទ្រទ្រង់សកម្មភាពកន្លងមក បានមកពីការចូលរួមពីសមាជិក សមាជិកា អាជ្ញាធរ សមត្ថកិច្ច អាជីវករ រួមទាំងសប្បុរសជនផងដែរ៕ វណ្ណា