ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូធ្លាក់រណ្តៅការដ្ឋានកំពុងសាងសង់ស្ពាន មួយកន្លែងហើយបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះតាកន លើផ្លូវកំពុងស្ថាបនា ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ សរ សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុបានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ក្រហម ផលិតឆ្នាំ២០០៥ ពាក់ផ្លាកលេខ សៀមរាប ១M៤៨៨៦ បើកពីទិសខាងជើងទៅត្បូង បានធ្លាក់ក្នុងរណ្តៅជីកជំរៅ ២.៧០ ម៉ែត្រ បណ្តាលស្លាប់តែម្ដង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុកបើកម៉ូតូល្បឿនលឿនការប្រុងប្រយ័ត្ន ។ ចំណែកការដ្ឋានសាងសង់ដាក់តែផ្លាកសញ្ញា មិនមានរនាំងសុវត្ថិភាព ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែង និងពិនិត្យ សាកសពឃើញមានស្នាមរបួសផុងលលាក្បាលផ្នែកខាងស្តាំបាក់ធ្មេញលើចំនួន៣ ។ វត្ថុតាងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ។ ចំណែសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី