ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រោងឆ្អឹងគោហើមស្អុយនៅក្នុងទឹកប្រឡាយ សង្ស័យចោរលួចពន្លះយកសាច់លក់

ចែករំលែក៖

ភ្នំពេញ៖ គោ១ក្បាលសង្ស័យត្រូវបានចោរដឹកយកទៅកាប់សម្លាប់ពន្លះយកសាច់ដោយបន្សល់ទុកតែគ្រោងឆ្អឹង ស្បែក និងគ្រឿងក្នុង នៅក្នុងទឹកប្រឡាយមួយកន្លែង និង មានសភាពហើមស្អុយទៅហើយ ។ បន្ទាប់មកត្រូវបានបុរសអ្នកដាក់មងម្នាក់ប្រទះឃើញកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណក្លឹបវាយកូនហ្គោលរ៉ូយ៉ាល់ភ្នំពេញ ភូមិត្រពាំងធ្នង់ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនមានការភ្ញាក់ផ្អើលកើតឡើង មានបុរសម្នាក់រស់នៅក្នុងភូមិគោកព្រិច សង្កាត់សំរោងក្រោមប្រទះឃើញគ្រោងឆ្អឹងគោអណ្ដែតនៅក្នុងទឹកប្រឡាយ ខណៈដែលគាត់ទៅដាក់មងយកត្រីធ្វើម្ហូបនៅត្រង់ចំណុចខាងលើ ។ បន្ទាប់មកបុរសនេះក៏បានយកដំណឹងនេះទៅប្រាប់ដល់លោកមេភូមិគោកព្រិច ទើបភ្លាមៗនោះលោកមេភូមិគោកព្រិចរូបនោះ បានប្រាប់បន្តទៅកាន់លោកមេភូមិត្រពាំងធ្នង់ឲ្យចុះទៅពិនិត្យមើលជាក់ស្ដែងព្រោះកន្លែងប្រទះឃើញគឺស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ ។

ប្រភពដដែលបានបន្តថា ពេលទៅដល់ពិតជាបានឃើញគ្រោងឆ្អឹង រួមជាមួយគ្រឿងក្នុង និងស្បែកគោអណ្ដែតទឹកប្រឡាយខាងលើនោះមែន ហើយតាមការសន្និដ្ឋានត្រូវចោរសម្លាប់ពន្លះយកសាច់រយៈពេល៥ទៅ៦ថ្ងៃកន្លងមកហើយ ។ ប៉ុន្តែពុំបានដឹងថាជាគោញីឬគោឈ្មោលហើយត្រូវចោរលួចចេញពីកន្លែងណាមួយយកទៅកាបសម្លាប់ពន្លះយកសាច់នៅទីនោះឡើយ ។ មិនតែប៉ុណ្ណោះដោយសារតែសាកសពគោនេះមានភាពស្អុយរលួយទៅហើយនោះទើបទុកចោលនៅកន្លែងកើតហេតុមិនបានយកចេញឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖