ព័ត៌មានទាន់ហេតុការណ៍៖

សែលកាតផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ថ្ងៃ ​Black Friday

ចែករំលែក៖

ភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ទី 28 ខែវិច្ឆិកា ឆ្នាំ 2019  ក្រុមហ៊ុនសែលកាតកំពុងតែផ្តល់ជូននូវការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់ទៅលើការផ្តល់ជូនគំរោងទិន្នន័យធំៗពីរសំរាប់ថ្ងៃ Black Fridayនាឆ្នាំនេះ ។

ការផ្តល់ជូនលើកទី១ ដែលនឹងផុតកំណត់នៅថ្ងៃ អាទិត្យ ទី១ ធ្នូ នេះ គឺ Black Friday ស៊ីមស៊ុបពើអិនធើណិតដែលផ្តល់ទិន្នន័យចំនួន 120 ជីកាបៃសម្រាប់មួយឆ្នាំពេញ ដោយចំណាយត្រឹមតែ 30 ដុល្លារ។

ការផ្តល់ជូននេះមានតម្លៃថោកជាង 35%  បើប្រៀបធៀបទៅនឹងតម្លៃគំរោងប្តូរលុយ1 ដុល្លារ ហើយភ្ជាប់មកជាមួយលេខពិសេសឥតគិតថ្លៃដែលមានតម្លៃ 66ដុល្លារ។

ការផ្តល់ជូនទី ២ គឺលក់បញ្ចុះតំលៃទូរស័ព្ទ iPhone 7 គឺសម្រាប់អ្នកដែលចង់បានទិន្នន័យបន្ថែមនិងភ្ជាប់ជាមួយទូរស័ព្ទផង ហើយកម្មវិធីនេះមានផ្តល់ជូនពេញមួយសប្តាហ៏ចាប់ពីថ្ងៃសុក្រ​ ទី29 ខែវិច្ឆិកា រហូតដល់ថ្ងៃសុក្រទី 6 ខែធ្នូ។

កញ្ចប់ពិសេសនេះមានតម្លៃត្រឹមតែ 30 ដុល្លារក្នុងមួយខែ ហើយរួមបញ្ចូលទិន្នន័យ 30 ជីកាបៃរាល់ខែ ការហៅទូរស័ព្ទ និងផ្ញើសារឥតកំណត់ និងភ្ជាប់ទូរស័ព្ទ iPhone 7 តំលៃសមរម្យ។

នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោកអៀនវ៉ាតសុន បានមានប្រសាសន៍ថាការផ្តល់ជូននេះ គឺជាអំណោយស័ក្តិសមសម្រាប់សមាជិកគ្រួសារ និងមិត្តភក្តិ ដែលមិនចាំបាច់ព្រួយបារម្ភអំពីការបញ្ចូលលុយ ឬបន្តភ្ចាប់គំរោង រយៈពេលពេញមួយឆ្នាំ។

យើងចង់ផ្តល់ឱ្យអតិថិជននូវឱកាស ដើម្បីទទួលបានទិន្នន័យ ដោយមិនមានការរំខាន ដោយមិនចាំបាច់ធ្វើអ្វីបន្ថែមទៀតក្នុងរយៈពេលមួយឆ្នាំ។

“ យើងក៏បានព្យាយាមធ្វើឱ្យកញ្ចប់ផ្តល់ជូននេះមានតំលៃសមរម្យ តាមដែលអាចធ្វើទៅបាន ព្រោះថាសម្រាប់ប្រជាជនភាគច្រើនគឺពួកគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញទូរស័ព្ទតំលៃថ្មីបាន។

ក្រុមហ៊ុនសែលកាត ប្តេជ្ញាផ្តល់ជូននូវលទ្ធភាពប្រើប្រាស់ទិន្នន័យ តាមទូរស័ព្ទ និងអាចប្រើប្រាស់បានសម្រាប់ប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។

ការផ្តល់ជូននេះមាននៅតាមហាងលក់សែលកាតក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប និងកំពង់ចាម។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖

https://www.cellcard.com.kh/en/promotions/black-friday-super-sim/


ចែករំលែក៖