ព័ត៌មានទាន់ហេតុការណ៍៖

ពលករឆ្លងដែនកាប់ឈើខុសច្បាប់៤រូប ត្រូវបានអាជ្ញាធរថៃប្រគល់ជូនភាគីកម្ពុជា តាមច្រកទ្វារអន្តរជាតិជាំ

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ អាជ្ញាធរថៃបានបញ្ជូនប្រជាជនខ្មែរចំនួន០៤នាក់ តាមច្រកអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថាពលករទាំង៤នាក់ខាងលើមានឈ្មោះ ឈ្មោះ ស៊ូ យុគ ភេទប្រុសអាយុ ៣៥ ឆ្នាំរស់នៅភូមិដានគោម ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ចាប់ខ្លួនថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧, ឈ្មោះ ឆាយ ឆើត ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិគោកចារ ឃុំគោកស្រុក ស្រុកដំបែរ ខេត្តកំពង់ចាម ចាប់ខ្លួនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨, ឈ្មោះ ឈិន រុន ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅភូមិវាលពោល ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួនថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ និងឈ្មោះ ឈាវ ផុន ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិកោះចារ ឃុំមោងឫស្សី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ អ្នកទាំង ៤ ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកតាថាវ ។

ពលករទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចច្រកទ្វារជាំបានអប់រំ រួចឲ្យវិលត្រឡប់ទៅស្រុកកំណើតរាងៗខ្លួន ៕ ប៉ែន នួន


ចែករំលែក៖