ភ្នំពេញ៖ ក្នុងបុព្វហេតុ ដើម្បីការរីកចម្រើនរបស់មាតុភូមិកម្ពុជា កុំធ្វើនយោបាយ ងប់ងល់ជ្រុលនិយមតាមតែឥទ្ធិពលមនោគមន៍វិជ្ជា គួរធ្វើនយោបាយ ដើម្បីបានផលចំណេញ ដល់ប្រទេសជាតិ ។ នេះបើតាមការលើកឡើងពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក)លើ Facebook ផ្លូវការរបស់លោក នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា រូបនេះបានបញ្ចេញជាទស្សនៈថា៖ ក្នុងបុព្វហេតុ ដើម្បីការរីកចម្រើនរបស់មាតុភូមិកម្ពុជា៖ Politics as Business vs Politics as Ideology
១- «កុំធ្វើនយោបាយ ងប់ងល់ជ្រុលនិយមតាមតែឥទ្ធិពលមនោគមន៍វិជ្ជា»៖ (Politics as “ideology” will lead to destruction and killing) ពីព្រោះមនោគមន៍វិជ្ជា នាំឲ្យមានការប្រមាថ ហែកហួរ បំបែកបំបាក់ នាំអន្តរាយ ដល់ប្រទេសយើង ដែលជាប្រទេសតូច ហើយធ្លាប់រងគ្រោះដោយសារមនោគមន៍វិជ្ជារួចមកហើយ ។
២- ផ្ទុយទៅវិញ «គួរធ្វើនយោបាយ ដើម្បីបានផលចំណេញ ដល់ប្រទេសជាតិ» (Politics as “Business” will bring interests and prosperity for the nation and people) ពីព្រោះការកែប្រែផ្នត់គំនិតនយោបាយ ពីចង់ឈ្នះ មកធ្វើជាដៃគូបំពេញគ្នា ទាំងក្របខ័ណ្ឌជាតិ និងក្របខ័ណ្ឌអន្តរជាតិ គឺនាំផលប្រយោជន៍ច្រើនណាស់ មកឲ្យជាតិនិងប្រជាជន ។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ EU គឺបានផលចំណេញមកជាតិ និងប្រជាជន ។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ ចិន គឺបានផលចំណេញមកជាតិ និងប្រជាជន ។
• កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ អាស៊ាន និង អាស៊ីប៉ាស៊ីហ្វីច គឺបានផលចំណេញមកជាតិ និងប្រជាជន ។
• ថ្មីៗនេះ ប្រធានាធិបតី USA ដែលជាមហាអំណាចពិភពលោក សរសេរសំបុត្រ មកកាន់ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាការឲ្យតម្លៃធំធេងណាស់ ។ ការតបវិញរបស់សម្តេចនាយករដ្ឋមន្ត្រី ក៏មានអត្ថន័យជ្រាលជ្រៅ ។ ដូច្នេះ កម្ពុជា ជាដៃគូពាណិជ្ជកម្មជាមួយ USA គឺបានផលចំណេញមកជាតិ និងប្រជាជន ។ នេះហើយជាដំណើរនយោបាយបែបថ្មី លើអត្ថន័យដើម្បីផលប្រយោជន៍ជាតិ ។ អ្នកជ្រុលនិយមតាមមនោគមន៍វិជ្ជា គ្មានបានផេះមកឲ្យជាតិទេ មានតែការអាប់ឱន និងភាសាទាបថោក ។ ប៉ុន្តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន កំពុងនាំ កម្ពុជា ដើរលើមាគ៌ានយោបាយ «កែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ» ។ នេះហើយ នយោបាយដើម្បីផលប្រយោជន៍ជាតិ Politics as Business, ផ្ទុយពី Politics as Ideology. Cambodia First 🇰🇭 ៕ សិលា