ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិថៃម្នាក់ ស្លាប់ដោយសារជំងឺគាំងបេះដូងនៅក្នុងបន្ទប់សណ្ឋាគារ ដឹហ្គុដអហ្វហ្វល

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជនជាតិថៃម្នាក់ឆ្លងដែនមកលេងល្បែងស៊ីសងកាស៊ីណូព្រំ រួចមកក៏ជួលបន្ទប់ដេកនៅសណ្ឋាគារដឹហ្គុដអហ្វហ្វល ជាន់ទី៤ បន្ទប់លេខ៤៤០៩ ដេកគាំបេះដូងស្លាប់ ។

ហេតុការណ៍នេះ នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃពុធ ០១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ មានករណីជនជាតិថៃដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ ដឹហ្គដអហ្វហ្វល ជាន់ទី៤ បន្ទប់លេខ៤៤០៩ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ ឈ្មោះ អាក់ខារ៉ាផុងផៃសាន សំផុត (Akkpharaphongphaisan Samphot) ជាជនជាតិថៃ ភេទប្រុស អាយុ ៥៨ឆ្នាំ ។

ក្រោយពីសមត្ថកិច្ចនគរបាលជំនាញ ធ្វើកោសល្យវិច័យ និងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនត្រួតពិនិត្យចប់សព្វគ្រប់រួច បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារ គាំងបេះដូងពិតប្រាកដមែន ។

ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ឲ្យបងប្អូនគ្រួសាសពខាងភាគីថៃ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖