ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាកហុងដា បើកមកឈប់មុខទូតជប៉ុន ត្រូវរុឺម៉ក PassApp មកបុកពីក្រោយ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តស៊េរីទំនើបម៉ាក ហុងដា ឆ្នាំ២០១៩មួយគ្រឿង ត្រូវបានបុរសម្នាក់បើករុឺម៉ក PassApp មួយគ្រឿង មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅទល់មុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសម្ដីតៃកុងរថយន្តរងគ្រោះម៉ាក ហុងដា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AR-7645 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះរនោត្ដម ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបើកភ្លើងសុីញ៉ូសុំកន្លែងឈប់ចញ្ចើមផ្លូវត្រឹមត្រូវ ខណៈមិនទាន់ចុះផងក៏មានរុឺម៉កPassAppមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-8374 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតកាងពីក្រោយគួរសម ឯរុឺម៉កPassAppវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំតែម្ដង តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ ភាគីតៃកុងរថយន្តរងគ្រោះបានធ្វើការសម្របសម្រួលជាមួយភាគីម្ចាស់រុឺម៉កPassApp ដែលបង្កហេតុ ដោយឲ្យភាគីបង្កសងថ្លៃខូចខាតនៃរថយន្តខាងលើ បញ្ចប់រឿងនៅ និងកន្លែងតែម្ដង ៕ ភារ៉ា ដង្កោ


ចែករំលែក៖