ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍២លើកនៅស្រុកសន្ទុកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ០៦ បណ្ដាលឲ្យមានអ្នកស្លាប់២នាក់ និងរបួសធ្ងន់១នាក់ ។
លើកទី១ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្ត្រៃយ៍ ម៉ូតូម៉ាកនិច ពណ៌ទឹកប្រាក់ ស្លាកលេខ កំពង់ធំ 1N1121 បើកបរដោយ ឈ្មោះ ញីម ម៉ី ភេទប្រុស អាយុ១៩ ឆ្នាំ នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ (ស្លាប់ និងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ អ៉ឹមម៉ុង ភេទប្រុស អាយុ ២០ឆ្នាំនៅ ភូមិកំពង់ថ្ម ឃុំ កំពង់ថ្មស្រុកសន្ទុក (របួសធ្ងន់) បានបើកទៅបុកគោយន្តកន្ត្រៃយ៍ពីក្រោយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន ។
លើកទី២ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់គោយន្តកន្ត្រៃយ៍បង្កឡើងដោយខ្លួនឯងកាលពី វេលាម៉ោង២៣ និង០៥នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវលំក្រាលគ្រួសក្រហម ចំណុចភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះ ឈ្មោះ សៀត សង ភេទប្រុស អាយុ២៣ ឆ្នាំនៅ (ស្លាប់) រស់នៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ក្រោយកើតហេតុការណ៍កម្លាំងនគរបាលចុះវាស់វែងធ្វើកំណត់ហេតុ និងកំពុងស្រាវជ្រាវចាត់ការតាមនីតិវិធី ចំណែកសាកសពប្រគល់ឲ្យសាច់ញាតិជនរងគ្រោះចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី