ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថា មានសតិមិនប្រក្រតី, ស្ត្រីម្នាក់ចង.កសម្លាប់ខ្លួន នៅស្រុកបន្ទាយស្រី

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីរាយការណ៍ នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសព ចង.ក នៅចំណុចភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

សមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះចាន់ នារីហៅ ផល្លា ភេទស្រី អាយុ៤៨ឆ្នាំរស់នៅភូមិ ឃំុកើតហេតុខាងលើ បានធ្វើអត្តឃាតដោយ ចងក និងក្រមានៅលើដើមស្វាយខាងក្រោយផ្ទះចម្ងាយប្រហែល១០ម៉ែត្រកម្ពស់៦ម៉ែត្រ ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ជនរងគ្រោះ មានសតិមិនប្រក្រតី ។

បច្ចុប្បន្នសពត្រូវបានធ្វើកោសល្យវិច័យបញ្ជាក់ថាពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែននឹងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ៕ ប៊ុនរិទ្ធី


ចែករំលែក៖