ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងជួសជុលរថយន្តផ្អើលសម្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ អគ្គិភ័យបានឆាប់ឆេះឃ្លាំងជួសជុលរថយន្តមួយកន្លែង ស្ថិតនៅជាប់ផ្លូវ២០១១ ក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះជួយអន្តរាគមន៍កាលពីវេលាម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឃ្លាំងរងគ្រោះខាងលើមានឈ្មោះឃួនសីហាអាយុ៣៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។

ប្រភព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញមានផ្សែងយ៉ាងខ្លាំង និងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លតអគ្គិភ័យមកជួយអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចផ្នែកអន្តរាគមន៍បង្ការអគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងមកបាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើងដោយប្រើពេលវេលាកន្លះម៉ោង ក៏បានរលត់ទៅវិញជាស្ថាពរ ដោយប្រើទឹកអស់តែ២គ្រឿងប៉ុណ្ណោះ ។

ចំពោះការខូចខាតរួមមានគ្រឿងបន្លាស់រថយន្ត និងសម្ភារៈចាស់ៗមួយចំនួនធំ សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមានអ្នករងរបួស ។ រីឯមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ សុខាសែនជ័យ


ចែករំលែក៖