ព័ត៌មានទាន់ហេតុការណ៍៖

សួស វីហ្សា និង ថមមី នាំគ្នាទៅដើរកម្សាន្តនៅក្នុងស្រុក មុនពេលចេញទៅតំបន់អឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ គូស្នេហ៍សិល្បៈសួស វីហ្សា និង ថមមី បានចូលរោងការរួចហើយកាលពីចុងខែវិច្ឆិកា ដោយអាពាហ៍ពិពាហ៍របស់ពួកគេ បានចាយប្រាក់ជាង២០ម៉ឺនដុល្លារ ដែលចំនួននេះបូករួមទាំងថ្លៃបណ្ដាការ ។ ក្រោយរៀបការភ្លាមពួកគេបាននាំមិត្តភ័ក្កិក្រុមគ្រួសារចេញទៅកម្សាន្តនៅខេត្តជាប់ឆ្នេរសមុទ្រ និងកោះមួយចំនួននៅក្នុងស្រុកមុនពេលចាកចេញទៅតំបន់អឺរ៉ុប ។

បន្ទាប់ពីរៀបការរួច គូស្នេហ៍សិល្បៈ១គូនេះគ្រោងនាំគ្នាទៅក្រេបទឹកឃ្មុំនៅឯក្រៅប្រទេសរហូតដល់ទៅ៨ប្រទេសឯណោះ មាន ប្រទេសបារាំង ស្វីស អេស្ប៉ាញ ហុឡង់ដ៍ អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ និង ដាណឺម៉ាក ដោយត្រូវចំណាយ ពេលនៃការដើរលេងនេះខ្ទង់១ខែ ។ ក្នុងអំឡុងពេលទៅក្រេបទាំងឃ្មុំនោះ ថមមីធ្លាប់បង្ហើបថា ខ្លួននឹងធ្វើរឿង១ឲ្យភរិយា រំភើបដោយមិននឹងស្មានដល់ថែមទៀតផង ។ គម្រោងនេះមិនចាញ់តារាចម្រៀងលំដាប់ជួរមុខឱកសុគន្ធកញ្ញា នោះទេ ។

គេចាំបានថាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសអ្នកនាងសួស វីហ្សា និង ថមមី ត្រូវបានគេដឹងថា បានប្រឡូកជាមួយការងារសិល្បៈជាច្រើនឆ្នាំមកហើយ ប៉ុន្តែពួកគេទាំងពីរ ទើបតែស្រលាញ់គ្នាខ្ទង់៤ទៅ៥ឆ្នាំមកនេះប៉ុណ្ណោះ ។ ក្រោយពីមើលចិត្តគ្នាបានដិតដល់ហើយ ពួកគេក៏សម្រេចបើកចំហទំនាក់ទំនងមួយនេះ និងបានកសាងសមិទ្ធផលមួយចំនួនជាមួយគ្នាមុនរៀបការ ក្នុងនោះពួកគេបានទិញរថយន្តទំនើបជាច្រើនគ្រឿងនិងផ្ទះវីឡាធំមួយ នៅបុរីទំនើបមួយ និង បើកហាងជាច្រើនកន្លែង ។ រថយន្តដែលអ្នកទាំងពីរទើបតែទិញមុនថ្ងៃរៀបការនោះ គឺលុចស៊ីស៥៧០ ថ្មីស្រឡាងតែម្ដង ។ ជោគជ័យទាំងប៉ុន្មានខាងលើ ថមមី ថា ក៏ព្រោះតែពួកគេ ខិតខំសន្សំ មិនខ្ជះខ្ជាយ នឹងមានផែនការច្បាស់លាស់ អ្វីដែលជាកត្តាចម្បងនោះ គឺការយល់ចិត្តនឹងការផ្ដល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក ទាំងមុខជំនួញ ទាំងការងារសិល្បៈ ។

ថមមី ថា ឆាប់ៗខាងមុខនេះពួកគេគ្រោងនឹងបើកហាងសំលៀកបំពាក់បែបយុវវ័យ១កន្លែងទៀត មុននឹងចេញទៅក្រេបទឹកឃ្មុំនៅតំបន់អឺរ៉ុបនោះ ៕ វឌ្ឍនា


ចែករំលែក៖