ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបាញ់អាប៉ោង កំពុងបេីកលេងយ៉ាងរលូនជ្រកក្រោមកន្លែង ភ្លឹបបុកស្មូកឃ័រ វីន ក្បែរសាលាខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ ៖ ទីតាំងបាញ់អាប៉ោងមួយកន្លែង ជ្រកក្រោមកន្លែង ភ្លឹបបុកស្មូកឃ័រ វីន ក្បែរសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបេីកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃយ៉ាងរំភើយ គ្មានការបង្ក្រាបពីសំណាក់នគរបាលទាំងថ្នាក់ប៉ុស្តិ៍ និងខណ្ឌ ។

ទីតាំងបនល្បែងខាងលើនេះ ស្ថិតនៅចំណុចភ្លឹបស្មូកឃ័រយីហោ វីន ក្បែរសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ប្រជាពលរដ្ឋនាំគ្នានិយាយថា មិនដឹងថា ម្ចាស់ទីតាំងខាងលើនេះ ប្រហែលមានឥទ្ធិពលខ្ពស់ខ្លាំងជាងអាជ្ញាធរមូលដ្ឋានហើយមើលទៅបានជាហ៊ានបើកដំណើរការទីតាំងខុសច្បាប់របស់ខ្លួនបានយ៉ាងរលូន ក្បែរសាលាខណ្ឌ៧មករាទំនងគិតថាលោក លីម សុភា អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា សង្ស័យងាប់ក្រគាក់ហើយទេដឹង ។

ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើបមិនហ៊ានប៉ះ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែរួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពីយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង  អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់សេក្តីថ្លៃថ្នូល ។

បច្ចុប្បន្ននេះរាជរដ្ឋាភិបាល មានសម្តេចតេជោជាប្រមុខលោក បានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕ ស រស្មី


ចែករំលែក៖