ព័ត៌មានទាន់ហេតុការណ៍៖

ចុមរថយន្តដឹកឈើទ្វារបង្អួច ស្លាកលេខ ភ្នំពេញ 2U-2043 ឆ្លងផុតកងព័ន្ធទី១ចរាចរណ៍អូរពងមាន់ តែសយធំជាប់អន្ទាក់ជំនាញរដ្ឋបាលព្រៃឈើថ្មក្រែទៅវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកឈើគ្រឿងសិបកបកម្មខុសច្បាប់ ជាច្រើនគ្រឿងឆ្លងកាត់ចរាចរណ៍ត្រួតពិនិត្យ បទល្មើសចម្រុះ ដូចជាមន្ត្រីសាធារណការខេត្ត កងរាជអាវុធហត្ថ នគរបាលចរាចរណ៍កោលដៅ នគរបាលសេដ្ឋកិច្ច នគរបាលគ្រឿងញៀន ហាក់បីដូចមិនធ្វើការសោះ តើពួកគាត់មានតួនាទីអ្វីខ្លះ ហើយសមត្ថកិច្ចចម្រុះដែលនៅទីនោះ មិនអនុវត្តន៍ច្បាប់ ទៅតាមបទបញ្ជារបស់គណ:បញ្ជាការឯកភាពខេត្តផងនោះ ។

តែបើតាមការសង្កេត នឹងយល់ឃើញរបស់មតិភាគច្រើន ថាសូម្បីតែស្រមោចក៏មិនអាចវាចេញរួចបានដែរ តែគេឆ្ងល់ថាហេតុអ្វីបានជាមានរថយន្តដឹកឈើ គ្រឿងសិប្បកម្មជាច្រើនគ្រឿង ចេញពីទីរួមខេត្តស្ទឹងត្រែង នៅពេលរំលងអធ្រត្រទៀបភ្លឺឆ្លងកាត់បារ៉ាស់ត្រួតពិនិត្យ ដល់ទៅពីជាន់ជាប់ៗគ្នា ជារៀងរាល់យប់ របស់សមត្ថកិច្ចចម្រុះចរាចរណ៍បានយ៉ាងរលូន ជាក់ស្តែងនៅវេលាម៉ោងប្រមាណ១៣និង៣៧នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ដែលឋិតក្នុងចំណុចអូរពងមាន់ ហួសស្ថានីយ៍ជញ្ជីងចល័ត បន្តិចឋិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង ។

ដោយរថយន្តដឹកបទល្មើសជាច្រើនគ្រឿង ចរាចរណ៍ ទៅបានដូចទឹកបាក់ទំនប់ តែទៅជាប់សម្នាញ់ច្បាប់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ 2U 2043 សួនអារពារ ពិរពារ៍ ថ្មក្រែ នឹងនាំទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សា ស្រុកចិត្តបុរី ខេត្តក្រចេះទៅវិញ តែផ្ទុយទៅវិញចរាចរណ៍ត្រួតពិនិត្យ ខេត្តស្ទឹងត្រែង មានដល់ទៅពីជាន់ ត្រួតគ្នានៅចំណុចខាងលើ បែជាបណ្តោយឲ្យរថយន្តដឹកជញ្ចូន ផលអនុផលព្រៃឈើ ដូចជាឈើកែឆ្នៃជាទ្វារបង្អួច ចេញពីរោងសិប្បកម្មអត់ច្បាប់នានា ជាច្រើនក្នុងខេត្តស្ទឹងត្រែងទៅបាន ដោយគ្មានការរំខាន ជាពិសេសទៅទៀតនោះ រថយន្តខុសបច្ចកទេសជាច្រើន ដូចជាតកាង ដោះកៅអី ដាក់ឈើ ដាក់ឥវាន់ឬួំនិញផ្សេងៗ ដឹកសំពីង សំពោង ជារៀងរាល់ថ្ងៃនឹងយប់ ហាក់បីដូចជា ពុំសូវឃើញអនុវត្តច្បាប់សោះ ឃើញទម្លាប់ពីមុនយ៉ាងមិច បច្ចុប្បន្ននេះក៏នៅតែបន្តអនុវត្តន៍នៅលំអានខុសចកបាប់នេះដដែល ។

ឬមួយនេះជាថ្នូរយកលុយ ដោះដូរបាយទឹក ថ្លៃពួកគាត់ខំឈយាម មើលឡានដឹកបទល្មើសផ្សេងៗគ្រប់រូបភាព មិនបានដេកពួន បើដូច្នេះម៉ែនវាមិនល្មើសទៅនឹង គណ:បញ្ជាការឯកភាពខេត្តទៅហើយឬ? នឹងថ្នាក់លើរបស់ខ្លួនថែមទៀត ជាពិសេសប្រឆាំងទៅនឹង បទបញ្ជាដ៍ក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងទៅហើយ រាល់ការកាប់រុករាន្ត ទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធ នឹងទប់ស្កាត់ការកាប់ឈើ ដឹកជញ្ចូនឈើខុសច្បាប់ គ្រប់រូបភាព វានឹងធ្វើឲ្យអន្តរាយដល់ធនធានធម្មជាតិ ដែលក្រសួងកសិកម្មទើបនឹងចេញច្បាប់ ស ច ណ នាពេលថ្មីៗនៅឆ្នាំ២០១៩ នឹង២០២០នេះតទៅ តើច្បាប់នេះមានប្រសិទ្ធិភាពទេ ទៅលើការទប់ស្កាត់នឹងការបង្ក្រាបធនធានធម្មជាតិនេះ ។

ឬមានតែនៅលើក្រដាស់ តែការអនុវត្តន៍ច្បាប់របស់មន្ត្រី នឹងអាជ្ញាធរថ្នាក់ក្រោមជាតិ ហាក់បីដូចជាធូរលុងទៅវិញ និយាយគ្នាមិនបាន និយាយគ្នាហើយនៅតែមិនយល់ ហើយមិនព្រមអនុវត្តន៍សោះ តើអស់លោកខ្លាចអភិក្រមទីប្រាំ របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន យើងទេក្នុងឆ្នាំ២០២០ ខាងមុខនេះ ដែលមន្ត្រីណាមិនអើពើ នឹងការផ្សប់ផ្សាយរបស់អ្នកសារព៍ត៌មាន ក្នុងនាមផ្សប់ផ្សាយរ:គុណ ដើម្បីស្ថាបនា នូវមន្ត្រីអសកម្មមួយចំនួន ។

បើដូច្នេះតើអណាគត់ដីព្រៃរបស់រដ្ឋ ដីព្រៃសហគមន៍ ដីឧទ្យាជាតិវរ:ជ័យ នឹងដីព្រៃឡង់ដ៍ធំធេង ក្នុងប្រទេសកម្ពុជាយើង ដែលកំពង់គ្រប់គ្រងអភិរក្ស ថែរក្សា ការពារដោយមន្ត្រីបរិស្ថានទាំងបួនខេត្តផងនោះ តើអាចនៅគង់វង្ស ដល់គ្មេងៗ នឹងមនុស្សជំនាន់ក្រោយដែរទេ? បើមន្ត្រីថ្នាក់ក្រោមជាតិគិតតែ ផលតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ ដោយមិនគិតផលប្រយោជន៍ជាតិសូមបីតែបន្តិចនោះ ៕ មាស សុផាត


ចែករំលែក៖