ខេត្តព្រះសីហនុ៖ បុរសម្នាក់ឈ្មោះ សាក់ វន្ថា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូជ្រុលទៅបុកចំកង់ក្រោយរថយន្តធុនធំមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចំណុចបឹងផ្លុង ស្ថិតក្នុងភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជិត៨យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩។
បើតាមសមត្ថកិច្ចនគរបាលថា ជនរងគ្រោះបានរងរបួសធ្ងន់ត្រង់(ប្រដាប់ភេទ) និងត្រូវបាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយករណីនេះសមត្ថកិច្ចនឹងដោះស្រាយបន្តតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ