ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ បើកបរដោយជនជាតិចិន មានគ្នា៥នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់ខ្លួនឯងរួចផ្ទុះឆេះ នៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨.១៥៩ ស្ភិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ជាក់ថា​រថយន្តម៉ាកហាយឡែនឌ័រ ស្លាកលេខ ភ្នំពេញ2X-94 02 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ពេលមកដល់ចំណុចខាងលើរថយន្តដែលមានល្បឿនលឿនក៏បានរេចង្កូតក្រឡាប់បោកមកខាងឆ្វេងដៃ រួចក៏ផ្ទុះឆេះជាអគ្គិភយ័ ។

ហេតុការណ៍នេះ ក្នុងចំណោមអ្នកជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់ ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ ។

ជនរងគ្រោះនៅពុំទាន់ស្គាល់ឈ្មោះនៅឡើយ ក្រោយកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យ ហើយករណីនេះនគរបាលបានធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕ឆ្លាម សមុទ្រ


ចែករំលែក៖