ព័ត៌មានទាន់ហេតុការណ៍៖

មួយថ្ងៃនគរបាលខណ្ឌបឹងកេងកង ចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធបទល្មើស៣ផ្សេងគ្នា ដូចជាករណីលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការល្បាតដើម្បីការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងរយៈពេលមួយថ្ងៃ ។

មន្រ្តីនគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះថា កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយមន្រ្តីប៉ុស្តិ៍ទាំង៧ ក្នុងមូលដ្ឋាន កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានជិះល្បាត ស្រាប់តែពេលនោះបានប្រទះឃើញជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបដៃពីប្រជាពលរដ្ឋបានសសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវប្រជាពលរដ្ឋឃើញនាំគ្នាស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យទាំង២នាក់ភ័យ ជិះជ្រុលទៅបុកម៉ូតូផ្សេងទៀត ស្របពេលជួបកម្លាំងល្បាតក៏ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌតែម្តង ។

មន្រ្តីដដែលបន្តថា នៅយប់ថ្ងៃដដែល កម្លាំងល្បាតខណ្ឌបឹងកេងកង បានឃាត់ខ្លួនបុរសម្នាក់ទៀត នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ពីបទលួចម៉ូតូកាលពីថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅរួចយកមកសាកសួរ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។

ដោយឡែកករណីមួយផ្សេងទៀត កាលពីវេលាម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៩ នៅតាមដងផ្លូវ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីកម្លាំងជំនាញឆែកឆេររកឃើញថ្នាំមួយកញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន និង ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់ទោសតាមច្បាប់ ៕ស រស្មី


ចែករំលែក៖