ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសេ១២៥ចំនួន២គ្រឿងត្រូវបានត្រូវបានចោរលួចយកទៅបាត់ដោយជាប់ប្រព័ន្ធGPSពលនេះសមត្ថកិច្ចកំពុងតាមស្រាវជ្រាវ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ ម៉ាក សេ១២៥ចំនួន២គ្រឿងបានសម្រេច ហើយគេចខ្លួនបាត់ដោយសុវត្ថិភាពនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ខណៈជនរងគ្រោះចតទុកម៉ូតូមុខផ្ទះកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ តែដោយសារម៉ូតូជាប់ប្រព័ន្ធGPSពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនសង្ស័យ ។

ម៉ូតូដែលជនសង្ស័យលួច មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1U-3073 មានម្ចាស់ឈ្មោះ ញឹម វីរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយបងស្រី នៅភូមិស្រែតេជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្រែននោង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ មិនចាំស្លាកលេខ ម្ចាស់រងគ្រោះជាមិត្តភក្ដិនឹងគ្នា ចេញដើរស្វែងរកផ្សេងគ្នា ។

តាមសម្តីយុវជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គឺជាពេលសម្រាកពីការងារ ជនរងគ្រោះ បានជិះម៉ូតូ ទៅផ្ទះមិត្តភក្ដិនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចតទុកម៉ូតូមុខផ្ទះ ទាំង២គ្រឿង ជាមួយម៉ូតូមិត្តភក្ដិ រួចនាំគ្នាដើរទៅរកទិញអីហូប លុះវិលមកវិញ ម៉ូតូទាំង២គ្រឿង ក៏ត្រូវចោរលួចបាត់ ទើបនាំគ្នាឆោឡោ ដោយម៉ូតូស៊េរី២០២០ មានភ្ជាប់ GPS លោតសញ្ញារត់រហូតដល់ ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ប្តឹងប៉ូលិសសហការ ដេញតាមស្វែងរក ដល់ចំណុចដែលសញ្ញាGPSលោត រកអស់ជាច្រើនម៉ោងហើយនៅតែមិនឃើញ ៕ សុខាសែនជ័យ​


ចែករំលែក៖