ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូមួយគ្រឿង ត្រូវចោរកាច់ក.ម៉ូតូទៅបាត់ នៅសង្កាត់ផ្សារដើមថ្កូវ

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ីយគីនិច ពណ៍ស ពាក់ស្លាកលេខកំពត 1L- 2142 របស់នារីម្នាក់ ត្រូវក្រុមចោរធ្វើសកម្មភាពលួចយកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងយីហោ Mini salon ផ្ទះលេខ២៤៦ តាមបណ្ដោយផ្លូវលេខ៤៨៨ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីគណនីហ្វេសប៊ុក របស់ឈ្មោះ Mss Kwin បានបង្ហោះខ្លឹមសារថា «ថ្ងៃនេះប្អូនខ្ញុំត្រូវបានចោរលួចកាច់សោក.ម៉ូតូ ម៉ាកNex ឆ្នាំ2018 ពាក់ស្លាកលេខ 1L- 2142 ពណ៍ស នៅវេលាម៉ោង៦ជាងល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៤៨៨ ផ្ទះលេខ២៤៦ មុខហាង( Mini salon )ភូមិ3 សង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ បើបងប្អូនណាបានឃើញម៉ូតូភិនភាគដូចរូបខាងលើសូមជួយទំនាក់ទំនងមកលេខនាងខ្ញុំផ្ទាល់ 017299917 សូមអរគុណទុកមុន » ។

ចុងក្រោយប្រជាពលរដ្ឋសំណូមពរទៅ លោក សូ សំបាន មេត្តាដឹកនាំកម្លាំងចុះ ការពារប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងជាក់ស្តែងដូចករណី ប៉ុន្មានថ្ងៃមុននេះ ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីឲ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកដាក់ទោសតាមច្បាប់ ៕ស រស្មី


ចែករំលែក៖