ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទចាប់រំលោភនារីរងគ្រោះទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ូលីស នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទចាប់រំលោភនារីរងគ្រោះម្នាក់ ទាំងកណ្តាលអធ្រាត្ររហូតបានសម្រេច ។

ហេតុការណ៍ចាប់រំលោភខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប៉ូលីសបានឲដឹងថា ជនសង្ស័យឈ្មោះនៅ នីភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ ង ។ ជននេះ បានធ្វើសកម្មភាពចាប់រំលោភលើនារីរងគ្រោះអាយុ២៥ឆ្នាំ រហូតបានសម្រេច ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាល ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ខាងលើយកមកសាកសួរ និង បានកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖