ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះពិនិត្យ ទីតាំងស្តុកប៊ីចេងមួយកន្លែង ដែលនាំចូល អត់ទាន់មានអាជ្ញាប័ណ្ណ

ចែករំលែក៖

ភ្នំពេញ​៖ ​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះពិនិត្យ ទីតាំងស្តុកប៊ីចេងមួយកន្លែង ដែលនាំចូល អត់ទាន់មានអាជ្ញាប័ណ្ណរកឃើញប៊ីចេងជាច្រើនបាវ និងកញ្ចប់តូចៗ ដែលច្រករួច ដែលពុំទាន់មានច្បាប់អនុញ្ញាតឲ្យនាំចូលទ្បើយ ។

ប្រតិបត្តិ​ការណ៍​នេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងផ្ទះ២ល្វែងជាប់គ្នា ផ្លូវបេតុង ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីស្រាវជ្រាវ រកឃើញទីតាំងខាងលើ នាំចូលនូវប៊ីចេង សង្ស័យគ្មានអាជ្ញាប័ណ្ណ អត់មានច្បាប់អនុញ្ញាត ទើបនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាល ដឹកនាំដោយឧត្តមសេនីយ៍ទោ ទូច យុទ្ធា ប្រធានក្រុមប្រតិបត្តិការពិសេស នៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សហការចូលរួមពីនគរបាល អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះពិនិត្យដល់ទីតាំងខាងលើ ។

ជាលទ្ធផល៖ រកឃើញប៊ីចេងជាច្រើនបាវ និងកញ្ចប់តូចៗ ដែលច្រករួច ដែលពុំទាន់មានច្បាប់អនុញ្ញាតឲ្យនាំចូលទ្បើយ ។

បើតាមប្រភពមួយផ្សេងទៀត បានឲ្យដឹងថា ប៊ីចេងដែលនាំចូលនេះ ម្ចាស់បានរត់ច្បាប់ សុំសិទ្ធ អាជ្ញាប័ណ្ណ និងការ អនុញ្ញាតនាំចូលដែរ តែមិនទាន់បានសម្រេច ។

ទោះជាយ៉ាងណាក្តី អ្វីដែលត្រួតពិនិ្យ នៅចំពោះមុខ គឺពុំមានច្បាប់អនុញ្ញាត នាំចូលស្តុកទេ ទើបសមត្ថកិច្ច ហាមឃាត់ជាបណ្តោះអាសន្នសិន រង់ចាំម្ចាស់សុំច្បាប់ជាមុន និងមានការសម្រេចពីស្ថាប័នផ្លូវច្បាប់ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបិទទីតាំង រក្សាសម្ភារ ប៊ីចេង ទុកនៅមួយកន្លែង ក្នុងផ្ទះខាងលើ រង់ចាំសម្រេចជាក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖