ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌដង្កោ ស្នើសុំអាជ្ញាធរជួយអភិវឌ្ឍន៍មូលដ្ឋានឲ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ប្រកបដោយលទ្ធិប្រជាធិបតេយ្យ ប្រជា ពលរដ្ឋ បានស្នើសុំបែបនេះ តាមរយៈ វេទិកាសាធារណៈ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលាខណ្ឌដង្កោ នារសៀលថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ ដោយ មានការចូលរួម ពីលោកស៊ុយ សេរិទ្ធ អភិ បាលរងរាជធានីភ្នំពេញ និងលោកប៉ា សុ ជាតិវង្ស ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ នៅក្នុងវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានធ្វើឡើងនៅសាលាខណ្ឌដង្កោ នៅពេលនេះ ប្រជាពលរដ្ឋត្រូវតែលើក ឡើងពីកង្វល់ កង្វះខាត និងភាពអសកម្ម ខ្វះចន្លោះ របស់ អាជ្ញាធរ ដែលមិនបាន បម្រើសេវាសាធារណៈផ្សេងៗ ជូនបងប្អូន បានល្អ ពិសេស អាជ្ញាធរ ក្រុង ខណ្ឌ សង្កាត់ មិនបានអនុវត្ដឲ្យស្របទៅតាមបំណងដែលបងប្អូនចង់បានកន្លងមក ។ ដូចជា ការការពារសុវត្ដិភាព សន្ដិសុខ ការពារចោលួច ចោឆក់ ចោប្លន់ ចោគាស់ផ្ទះពេលយប់ ក្មេងទំនើង ក្មេងប្រើប្រាស់គ្រឿងញៀន ។
លោកប៉ា សុជាតិវង្ស បានបន្ដថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ និង
ជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោល បំណងដើម្បី ធានាថា ១-រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះ ស្រាយនិងឆ្លើយតប ២-គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័ននៅក្នុងដំណើរការនៃ ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ម្យ៉ាងទៀត ក្រុមប្រឹក្សារាជធានីភ្នំពេញមានគោល បំណង ជំរុញនូវប្បធម៌ នៃការពិភាក្សានិងលើកកម្ពស់ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ដោយការរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅរៀងរាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗ ហើយក្នុងឱកាសនោះ ក្រមប្រឹក្សារាជធានីភ្នំពេញ នឹងធ្វើការ ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមកនិងបញ្ហាប្រឈមនានា ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាពនៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សា សម្រាប់ឆ្នាំខាងមុខ -ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយ ការណ៍របស់ក្រុមប្រឹក្សា -ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយ តប ។
លោក ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ដើម្បីជាការឆ្លើយតប ជាមួយសំនួររបស់បងប្អូនប្រជាពលរដ្ឋ លោកអិន សុផល ភ្នាក់ងារបរិស្ថាននៅភូមិជើងឯក នៅខណ្ឌ ដង្កោ ដែលស្នើសុំ ក្នុងវេទិការនេះ រដ្ឋបាលសាលា រាជធានីភ្នំពេញ និងមន្ទីរ/អង្គភាពជុំវិញរាជធានីភ្នំពេញ បានខិតខំអនុវត្តដោះស្រាយនូវរាល់បញ្ហា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋតាមស្ថានភាព និងលទ្ធភាពជាក់ស្តែងហើយជា លទ្ធផល គឺបាន ដោះ ស្រាយរួចចំនួន៥៣បញ្ហា និងបានដាក់ចូលកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរួចចំនួន១៨ បញ្ហា និងមិនទាន់បានដោះស្រាយរួច ចំនួន៣៣ បញ្ហា។ ចំពោះសំណើ និងសំណូមពរដែល បានអនុវត្តរួចដូចជាៈ ការស្ថាបនា ផ្លូវ លូ និងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ដោយសារការងារទាំងនោះ ស្ថិតនៅ ក្នុងគំរោងផែនការឆ្នាំ និងជាសកម្មភាពកំពុងអនុវត្តជាប្រចាំ របស់រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ/អង្គភាពជុំវិញរាជធានី។ ចំពោះសំណើ និងសំណូម ពរ អនុវត្តមិនទាន់បានដោះស្រាយដូចជាៈ ការស្ថាបនាផ្លូវ និងលូ នៅតាមសង្កាត់នានា ដោយសារថវិការបស់រដ្ឋបាលរាជធានីភ្នំពេញនៅមានកំរិត និងមិនសិតនៅ ក្នុងគំរោងផែនការឆ្នាំ២០១៩ ដោយឡែកការងារខ្លះ រដ្ឋបាលសាលារាជធានីភ្នំពេញមិនអាចដោះស្រាយជូនបានភ្លាមៗទេ ដោយត្រូវ ធ្វើការសហការជាមួយក្រសួង មន្ទីរ និងឬស្ថាប័ននៃរាជរដ្ឋាភិបាលបន្ថែមទៀត ។ ជារួម បញ្ញាដែលមិនទាន់បានដោះស្រាយរួច រដ្ឋបាលរាជធានីភ្នំពេញនឹងលើកយកការងារទាំង នោះដាក់បញ្ចូល ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមាន តម្លាភាព និងប្រសិទ្ធភាពនិងទាន់ពេលវេលាសម្រាប់អនុវត្ដបន្ដឆ្នាំ២០១៩-២០២១ ខាងមុខ ៕ សំរិត