ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើក រថយន្តបុកបារ៉ាស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើក រថយន្តបុកបារ៉ាស់សមត្ថកិច្ចសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។ ហេតុការណ៍នេះ​បានកើតឡើងកាលពីម៉ោង ១១ និង ២០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ខាងមុខអគារម៉ុងឌីយ៉ាល់ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ច បានដាក់គោលដៅ រឹតបណ្តឹងច្បាប់ចរាចរ ឆែកឆេរអាវុធជាតិផ្ទុះ និងវាស់ជាតិអាកុល ពេលនោះ ស្រាប់តែឃើញបុរសចំណាស់ម្នាក់ បើករថយន្តម៉ាកតូយ៉ូ MATRIX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-6965 បានហៅឲ្យឈប់តែមិនឈប់ បើកបន្តទៅបុកបារ៉ាស់សមត្ថកិច្ចហើយសមត្ថកិច្ច ព្យាយាមរត់ ដេញតាមពីក្រោយតាមឃាត់រថយន្តឲ្យឈប់ ។

បន្ទាប់មកសមត្ថកិចក្ចបាននាំអ្នកបើករថយន្តទៅផ្លុំជាតិអាកុល ឃើញបរិមាណចេញជាតិស្រវឹងចំនួន ០.៨៧ ក្នុងមួយមីលីលីត្រខ្យល់ ក៏ត្រូវឃាត់ខ្លួន និងយកទាំងរថយន្ត ទៅរក្សាទុកនៅអធិការខណ្ឌទួលគោកទុក ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖