ខេត្តកណ្តាល៖ ក្រុមចោរក្មេងៗ បានធ្វើសកម្មភាពជិះម៉ូតូ ដើរដេញវាយ យកម៉ូតូពីពលរដ្ឋនៅតាមផ្លូវ ដែលកម្លាំងនគរបាលស្រុកអង្គស្នួលចាប់បាន ។ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ លោក ហួត ហ៊ាង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ង លួចមានស្ថានទម្ងន់ទោសដោយប្រើអំពើហិង្សា” តាមមាត្រា២៧ មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ១៤៥ ភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះទី០១ ឈ្មោះផល សុផាន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលទី០២ ឈ្មោះលីម គីមហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករោងចក្រ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនត្រូវចោទទី០១ ឈ្មោះសឿន មករាភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញគោនៅភូមិព្រៃភក្តី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី០២ឈ្មោះរីម អាហ្វី ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ទី០៣ឈ្មោះជុំ ប៊ុននីភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរនៅភូមិទ្រា ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានប្រាប់ឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ចេញពីផឹកស៊ីនៅនៅកញ្ចុះភូមិសររមំាង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូម៉ាកសង់១គ្រឿង ជិះគ្នា៣នាក់មកទន្ទឹមហើយកៀរ ម៉ូតូជន រងគ្រោះរួចវាយដោយមួក សុវត្ថិភាព និងខ្សែក្រវាត់ ហើយមានម៉ូតូម៉ាកនិច១គ្រឿងទៀតជិះគ្នា២នាក់មកដល់ស្រែកបញ្ជាឲ្យវាយទៅៗ ដេញតាមវាយរហូតមកដល់ផ្លូវជាតិលេខ៤ ចម្ងាយប្រហែល២គីឡូម៉ែត្រ ទើបជួបកម្លាំងល្បាតហើយឃាត់ខ្លួនបានចំនួន៣នាក់ ឯម៉ូតូម៉ានិចជិះត្រឡប់ក្រោយគេចខ្លួនបាត់ ។
តាមចម្លើយសារភាពរបស់ឈ្មោះ រីម អាហ្វី បានសារភាពថាខ្លនទើបតែស្គាល់គ្នាជាមួយក្រុមម៉ូតូនិចនៅកន្លែងសុីផឹកលើកទី១ មិនបានស្គាល់ឈ្មោះអ្នកទាំង២នោះទេ ហើយខ្លួន និងបក្ខពួក បានជិះតាមវាយយកម៉ូតូតែមកជួប និងសមត្ថកិច្ច ល្បាតឃាត់ខ្លួនបានតែម្តង៕ ឆ ដា