ព័ត៌មានទាន់ហេតុការណ៍៖

ជិះរថយន្តដេញតាមប្លន់យកអស់លុយចំនួន៤០០ដុល្លាររួចគេខ្លួនដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជាជនជាតិចិន រួមជាមួយដៃគូស្ត្រីជាជនជាតិវៀតណាម ជិះម៉ូតូកង់បីឥណ្ឌា ត្រូវបានក្រុមជនសង្ស័យជិះរថយន្តស្តារិច ធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិអស់លុយ៤០០ដុល្លារ និងលិខិតឆ្លងដែនចំនួនមួយក្បាល ទូរស័ព្ទដៃមួយគ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង០៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះពីរនាក់​ហៅម៉ូតូកង់បីឥណ្ឌា ជិះមកដល់ចំណុចផ្លូវលេខ២៤២ កែងផ្លូវលេខ៥៥ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិចពណ៌ខ្មៅ មិនចាំស្លាកលេខ មានជនសង្ស័យ៤នាក់ ចុះមកធ្វើសកម្មភាពភ្ជង់ប្លន់យកសម្ភារលុយចំនួន៤០០ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿងលិខិតឆ្លងដែនចំនួន១ របស់ជនរងគ្រោះ យកទៅបាត់ដោយសុវត្ថិភាព ។ បុរសជនជាតិចិន ត្រូវជនសង្ស័យចាក់ឲ្យមានរបួសផងដែរ ។ ស្ត្រីជនជាតិវៀតណាម បានរត់ឡើងម៉ូតូកង់បី ឲ្យគេដឹកទៅដល់វត្តលង្កាឲ្យអង្គរក្សជួយបង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ រួមជាមួយសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីសួរនាំហើយករណីខាងលើនេះមានជាញឹកញាប់ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចតុមុខដើម្បីឲ្យសមត្ថកិច្ចតាមស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖