ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួនពាក់ព័ន្ធករណីឆបោកប្រាក់ កាលពីឆ្នាំ២០១៧កន្លងទៅ ឥឡូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅចំនុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ។
ករណីចាប់ខ្លួនជនត្រូវចោទនេះធ្វើឡើងទៅតាមដីកា បង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ ៤១៥ ដ.ច.ន ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ចេញដោយលោកម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ពីបទ ៖ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៧។
ជនល្មើសឈ្មោះស៊ុម ចាន់ធា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខH៣៨ ភូមិអូរ អណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
បច្ចុប្បន្នជនល្មើសត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស