ព័ត៌មានទាន់ហេតុការណ៍៖

ទៀតហើយ ! គោយន្តកន្រ្តៃដឹកអុសគ្មានភ្លើងសញ្ញាបង្កគ្រោះថ្នាក់ដល់អ្នកជិះម៉ូតូបុកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង៦ និង៥០ នាទីយប់ថ្ងៃ ពុធ ១៥កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ នៅលើផ្លូវក្រាលគ្រួសក្រហម ភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១A-៤១៨៩ ម្នាក់ឈ្មោះ ហួត ណាក់ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូងទៅជើង បានបុកជាមួយគោយន្តកន្ត្រៃដឹកអុសគ្មានភ្លើងសញ្ញាសម្គាល់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានអោយដឹងថា : មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបេីកបររបស់ឈ្មោះជី ចាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ ដឹកប្រពន្ធឈ្មោះ សុខ ណា អាយុ ២៣ឆ្នាំ មានទីលំនៅភូមិចំប៉ី ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូងមិនប្រកាន់ស្តាំនិងគ្មានភ្លើងសញ្ញាជាសម្គាល់ធ្វើឲ្យឈ្មោះ ហួត ណាក់ ជាអ្នកបើកបរម៉ូតូលឿនមើលមិនឃើញក៏បុកពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងរងរបួសស្រាលម្នាក់ឈ្មោះ សុខ ណា ជាអ្នករួមដំណើរគោយន្តកន្ត្រៃ ព្រមទាំងខូច ខាតម៉ូតូ និងគោយន្តកន្ត្រៃធ្ងន់ រីឯជនបង្កបានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង ធ្វើកំណត់ហេតុ និង ប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖