ព័ត៌មានទាន់ហេតុការណ៍៖

សារសម្តេចតេជោហ៊ុន្ សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ រំលឹក​ដល់ខួបលើកទី៤៤ នៃអាពាហ៍ពិពាហ៍​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន្ សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក​ រំលឹក​ដល់ខួបលើកទី៤៤ នៃអាពាហ៍ពិពាហ៍​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ខាតក្រោមនេះជាខ្លឹមសារទាំងស្រុង ៖ «នៅសល់មិនដល់មួយខែទៀតទេនឹងដល់ខួបលើកទី៤៤នៃអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាខ្ញុំ (៥ មករា១៩៧៦ – ៥ មករា ២០២០)។ ខ្ញុំមិនច្បាស់ទេថាពីនេះដល់ថ្ងៃ៥ មករា ២០២០ នឹងមានអ្វីកើតឡើងសម្រាប់ម្តាយក្មេកខ្ញុំដូចនេះខ្ញុំបង្ហោះប្រវត្តិរបស់ខ្ញុំនិងភរិយាខ្ញុំមុនកាលកំណត់បន្តិចដែលអត្ថបទនេះធ្លាប់ផ្សព្វផ្សាយពីមុនមកហើយ ខុសគ្នានៅត្រង់ការផ្សព្វផ្សាយលើកនេះគឺភ្ជាប់ទាំងពីរភាគគឺអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ និង ដំណើរជីវិតក្រោយរៀបការជាមួយគ្នាតែម្តង។

ដោយសារអត្ថបទវែងមានជាង ២៧ទំព័រ មិនអាចផូសបានទាំងអស់បាន យើងបានរៀបចំជាអត្ថបទ JPEG ដើម្បីបងប្អូនងាយស្រួលអាន ឬផ្តិតយកទុកអានពេលក្រោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍» ៕


ចែករំលែក៖