ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូលដោយមានការណែនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល និងជាប្រធានគណ:បញ្ជាការឯកភាព លោក ទ្រី ណារ៉េត នាយករងរដ្ឋបាល សាលាខណ្ឌ បានសហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបករណីល្បែងស៊ីសង (កត់ឆ្នោតវៀតណាម) ស្ថិតនៅចំណុចតូបគ្មានលេខក្នុងផ្សារមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឃាត់ខ្លួនអ្នកកត់កន្ទុយលេខម្នាក់។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឯម សុបិន ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (អ្នកកត់ឆ្នោតវៀតណាម) រួមជាមួយវត្ថុតាងជាក់ស្តែងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ