ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ​ឃាត់ខ្លួនជនជាតិចិន​ជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើស​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថានៅព្រឹកថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ នគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ។

ប្រភពបន្តថា ករណីទី១.ជនសង្សយ័ជនជាតិចិនចំនួន៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ដោយកាត់គាស់ទម្លុះទម្លាយ) កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសាលាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដកហូតបានវត្ថុតាងមួយចំនួន។

ករណីទី២. ជនសង្សយ័ជាជនជាតិចិនចំនួន២នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ និងដកហូតវត្ថុតាងមួយចំនួន បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់ ៕ឆ្លាម សមុទ្រ


ចែករំលែក៖