ព័ត៌មានទាន់ហេតុការណ៍៖

ភាពយន្តភាគខ្មែរចំនួន២រឿង របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បាននឹងកំពុងចាក់បញ្ចាំងជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តភាគខ្មែរចំនួន២រឿង រសជាតិផ្សេងគ្នា គឺរឿង បុប្ផាស្រុកស្រែ និងរឿង អន្ទាក់ស្នេហ៍ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ដែលសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះនោះបាននឹងកំពុងចាក់បញ្ចាំងជាផ្លូវការ ហើយបន្ទាប់ពីការផលិតអស់ជាច្រើនខែ ។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីជួបជុំជប់លៀងមួយកាលពីចុងសប្តាហ៍នេះនៅភោជនីយដ្ឋានសមុទ្រព្រិងហល ក្រោមវត្តមានសិល្បករ និងផលិតករជាច្រើនរូបចូលរួម ។ ភាពយន្តបែបស្រុកស្រែគឺរឿង”បុប្ផាស្រុកស្រែ” ត្រូវបានគ្រងតំណែងដោយ លោកជាលាង និងកញ្ញា ជាស្រីរ័ត្នបាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនព្រោះតែភាពយន្តនេះបានបង្ហាញពីស្នេហានឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនេះស្រុកស្រែចម្ការ ។ ខណៈភាពយន្តស្នេហាផ្អែមល្ហែម និងកាច់កុងគ្នារឿង អន្ទាក់ស្នេហ៍ ដែលតួឯកគឺកញ្ញា ដួង ម៉ានិច និងលោក សេង មង្គល ។

ដួង ម៉ានិចថា ភាពយន្តនេះមានឈុតឆាកផ្អែមល្ហែមច្រើន ហើយជំនួបលោក សេង មង្គល ជាលើកដំបូងក្នុងភាពយន្តភាគនេះ បានឲ្យនាងកាន់តែស្និទ្ធស្នាលគ្នា និងយល់ពីអារម្មណ៍សម្តែងរួមគ្នាថ្មីមួយបែបទៀត ។ នាងថាជាភាពយន្តទីពីរក្នុងទូរទស្សន៍ប៉ុស្តិ៍​លេខ៥ បន្ទាប់ពីរឿង ហង្សបាក់ស្លាប ដែលទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជន ហើយនាងក៏ដាក់ការរំពឹងខ្ពស់ផងដែរទៅលើភាពយន្តភាគថ្មីនេះ ព្រោះតែភាពយន្តនេះត្រូវបានផលិតករសម្រិតសម្រាំងផលិត ហើយសិល្បករក៏ប្រឹងប្រែងសហការគ្នាបញ្ចប់ការថតប្រកបដោយជោគជ័យ ។

ប្រធានកម្មវិធីប្រចាំ​នៅប៉ុស្ដិ៍លេខ៥ លោក ហួង តារាមុនី បានសាទរចំពោះការខិតខំប្រឹងប្រែងពីគ្រប់ផ្នែកទាំងក្រុមការងារ និងសិល្បករដែលបានរួមគ្នាបង្កើតទស្សនីយភាពភាពយន្តពីររឿងនេះដើម្បីចែកជូនទស្សនិកជនបានទស្សនា ។ លោកថាការផលិតភាពយន្តភាគខ្មែរប្រកបដោយគុណភាព និងនៅតែបន្តតបតានការគាំទ្រពីទស្សនិកជន ។ លោកថានឹងបន្តការខិតខំប្រឹងប្រែងរួមគ្នាបន្តទៀតដើម្បីការប្រកួតប្រជែងផលិតភាពយន្តដែលមានគុណភាពបំពេញចិត្តអ្នកគាំទ្រ៕ វឌ្ឍនា

 


ចែករំលែក៖