ព័ត៌មានទាន់ហេតុការណ៍៖

​បុរសម្នាក់ដេកស្លាប់ក្នុងទឹកស្រែក្រោយពីគំរាមក្រុមគ្រួសារទារលុយទិញថ្នាំញៀនមិនបាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ ក្នុងទឹកស្រែ និងរាយការណ៍មកសមត្ថកិច្ចក្រុមគ្រួសារមកពិនិត្យខ្លាចជាអំពើឃាដកម្ម ។ ហេតុការណ៍នេះ បានកើតឡើងកាលពី​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក​ ថ្ងៃទី​១៦ ​ខែធ្នូ​ ឆ្នាំ​២០១៩​ ស្ថិតក្នុងភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ​ខេត្តស្វាយរៀង​ ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សំយ៉េន អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់ក្នុងភូមិដំបូកជួរ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ខណៈមានម្ដាយឈ្មោះ ​តូច​ សម្បត្តិ​ ​អាយុ​៤៨​ឆ្នាំ​ មុខរបរ​កសិករ ។

បើតាមម្ដាយរបស់ខាងលើបានប្រាប់សមត្ថកិច្ចទាំងទឹកភ្នែកថា​ កូន​របស់ខ្លួន​ឈ្មោះ​សំ​យ៉េន នេះបានបង្កការអុកឡុកទារលុយក្រុមគ្រួសារដើម្បីយកទៅទិញថ្នាំញៀនយកមកប្រើប្រាស់ មិនតែប៉ុណ្ណោះ ព្រមទាំងគំរាមរកសម្លាប់គាត់ទើបរាយការណ៍មកតែម្ដង ។

ក្រោយមកកូនគាត់ដឹងខ្លួន ក៏បានរត់គេចខ្លួនដោយឃើញសមត្ថកិច្ចមកដល់ដេញចាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ។

​លុះដល់​ថ្ងៃត្រង់ ​ថ្ងៃ​ដដែល ស្រាប់តែមានប្រជាពលរដ្ឋបានទៅចង់គោ ក៏ប្រទះសាកសពក្នុងទឹក ក៏បានរាយការណ៍ជូនសមត្ថកិច្ច ។

បន្ទាប់ពីសមត្ថកិច្ចមកពិនិត្យសពជាច្រើនម៉ោង ទើបប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីព្រោះមិនពាក់ពន្ធ័ករណីឃាដកម្មអ្វីនោះទេ ៕ យឹម សុថាន


ចែករំលែក៖