ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក សុខ លូ ធ្វើមិនដឹងមិនឮបញ្ហា បទល្មើសនេសាទដ៏គគ្រឹកគគ្រេង

ចែករំលែក៖

ប្រជាពលរដ្ឋនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំពាមបាង ស្រុកសន្ទុក រាយការណ៍ថា បទល្មើសនេសាទនៅពេលនេះកាន់តែកក្រើកយ៉ាងខ្លាំង ក្នុងពេលដែលអាជ្ញាធរខេត្ត ពោលគឺលោក សុខ លូ អភិបាលខេត្តមិនដែលកម្រើក​ ទាល់តែសោះ ទំនងរង់ចាំបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ទើបចុះទៅបង្ក្រាប យ៉ាងម៉េចមិនដឹង? ពោលគឺលោកមើលតែឯកសារលើកតុ ដោយមិនព្រមចុះទៅពិនិត្យ ស្ថានភាពផ្ទាល់នៅតំបន់បឹងទន្លេសាទ ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងឃុំ ពាមបាង ស្រុកសន្ទុកនោះឡើយ។

គេរាយការណ៍ថា បទល្មើសដែលកំពុងកើតឡើងខ្លាំងធ្វើឲ្យប្រជាពលរដ្ឋមិនអាច នេសាទត្រីដើម្បីធ្វើប្រហុកផ្អកបាននោះឡើយ។ អគ្គនាយកដ្ឋានរដ្ឋបាលជលផលបាន ត្រឹមជូនដំណឹងពីការឲ្យប្រជាពលរដ្ឋ ទៅធ្វើប្រហុកផ្អក ប៉ុន្តែគ្មានត្រីនោះទេ។ នៅឯឃុំ ផាត់សណ្តាយ អំណាចដែលប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឲ្យឈ្មួញនេសាទល្មើសច្បាប់ គឺលោក យ៉ាន់ វិសាក់ ហៅសែ។ រីឯនៅឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំពួក ឈ្មួញត្រូវនាំយកលុយទៅឲ្យលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង។ ដោយសារតែពួកឈ្មួញប្រព្រឹត្តនេសាទល្មើសច្បាប់ ទើបឆ្នាំនេះសូម្បីតែត្រីសម្រាប់ធ្វើ ប្រហុកផ្អក ក៏ខ្សត់នោះដែរ។

ទាំងអាជ្ញាធរខេត្តកំពង់ធំ ពោលគឺលោកអភិបាលខេត្ត សុខ លូ ក៏ដូចជាប្រធានមន្ទីរ កសិកម្ម លោកប៉ែន វណ្ណារិទ្ធិ ជាពិសេសនាយខណ្ឌរដ្ឋាបាលជលផល ហម ហ៊ុន មិន ដែលខ្វល់អំពីបញ្ហារលាយហិនហោច នៃធនធានមច្ឆជាតិនោះឡើយ។ អ្វីដែលធ្ងន់ ជាងនេះត្រូវប្រជាពលរដ្ឋចោទថា លោកអភិបាលខេត្តបណ្តោយឲ្យ យ៉ាន់​ វិសាក់ និង លោកហួន ផល ប្រព្រឹត្តអំពើផ្តេសផ្តាសតាមតែអំពើចិត្ត។ រីឯអគ្គនាយកខណ្ឌរដ្ឋបាល ជលផល ក៏ផ្តេកផ្តួលជាមួយពួកមន្រ្តីខិលខូចនៅតំបន់ទន្លេសាបក្នុងខេត្តកំពង់ធំនោះ ដែរ៕


ចែករំលែក៖